Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចក្រឡាហោម ស ខេង តែងតាំងអធិការនគរបាលខណ្ឌមានជ័យថ្មី និងផ្ទេរភារកិច្ចមន្ត្រីមួយចំនួន

ភ្នំពេញ ៖ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងលោកវរសេនីយ៍ទោ អ៊ុក បូនីន ពីអធិការរង នៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក ជាអធិការ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ ជំនួសលោកវរសេនីយ៍ឯក ម៉េង វិមានតារា ដែលត្រូវបានផ្ទេរភារកិច្ច និងតែងតាំងជាស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។ នេះបើយោងតាមសេចក្តីប្រកាសចុះថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ដែលទើបតែទទួលបាននៅថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១។

សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញប្រកាសស្តីពីការផ្ទេរភារកិច្ច និងតម្លើងខានន្តរស័ក្តិមន្ត្រីនគរបាលជាតិ ចំនួន ៤រូប កាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១។
មន្ត្រីនគរបាលជាតិចំនួន ៤រូប ដែលត្រូវផ្ទេរភារកិច្ច និងតែងតាំងមុខតំណែងមានដូចជា :
១. លោកវរសេនីយ៍ឯក ម៉េង វិមានតារា ពីអធិការ អធិការដ្ឋាននគរបាលខណ្ឌមានជ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ជាត្រូវបានស្នងការរង នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល។
២. លោកវរសេនីយ៍ត្រី ហេង សុផាណារិទ្ធ នាយផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ជាអធិការរង នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ និងតម្លើងឋានន្តរស័ក្តិជាវរសេនីយ៍ទោ។
៣. លោកអនុសេនីយ៍ឯក ម៉ក់ សុខុម ពីនាយនគរបាល នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាល
៤. លោកអនុសេនីយ៍ទោ ខ្លឹម វិត្ថា ពីនាយរងផ្នែករដ្ឋបាលសរុបការិយាល័យប្រមូល និងវិភាគព័ត៌មាន នាយកដ្ឋានអធិការកិច្ចកិច្ចការនគរបាលរាជធានី ខេត្ត នៃអគ្គាធិការដ្ឋាន ជាជាអធិការរង នៃអធិការដ្ឋាននគរបាលស្រុកកណ្តាលស្ទឹង។ តម្លើងឋានន្តរស័ក្តិថ្នាក់អនុសេនីយ៍ឯក៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×