ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១នេះ បានចេញសារាចរណែនាំ ស្តីពីការអនុវត្ត ចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។
យោងច្បាប់ស្តីពីគ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ នស/រកម/១១៩៩/១៣ ចុះថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ១៩៩៩ ប្រកាសលេខធ៧-០០-៤៦ ប្រ.ក ចុះថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០០០ ស្តីពី អនុបាតសាធនភាពរបស់ធនាគារ ប្រកាសលេខធ៧-០៧-១៣៣ ប្រ.ក ចុះថ្ងៃទី២៧ ខែសីហា ឆ្នាំ២០០៧ ស្តីពី អនុបាតសាធនភាពរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ និងប្រកាសលេខ ធ៧-០១៥-៣៤៩ ប្រ.ក ចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០១៥ ស្ដីពី អនុបាតក្របខ័ណ្ឌសន្ទនីយភាព។

ក្នុងគោលបំណងរួមចំណែកក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើ
ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងថា ក្នុងគោលបំណងរួមចំណែក ក្នុងការអភិវឌ្ឍមូលបត្ររដ្ឋ សំដៅអភិវឌ្ឍទីផ្សារហិរញ្ញវត្ថុ ជំរុញការធ្វើពិពិធកម្ម ការកៀរគរប្រភពទុនក្នុងស្រុក និងពង្រឹងការអនុវត្តគោលនយោបាយរូបិយវត្ថុ ធនាគារជាតិនៃកម្ពុជា សូមណែនាំការអនុវត្ត ចំពោះមូលបត្ររដ្ឋ ដែលកាន់កាប់ដោយគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដូចខាងក្រោម៖
១- ទទួលស្គាល់ការថ្លឹងហានិភ័យ០% (សូន្យភាគរយ)ចំពោះមូលបត្ររដ្ឋដែលចារឹកជា។ រូបិយវត្ថុជាតិ ឬជារូបិយបណ្ណ ក្នុងការគណនាអនុបាតសាធនភាព។
២- ទទួលស្គាល់ជាទ្រព្យសកម្មសន្ទនីយ ដែលមានគុណភាពខ្ពស់ ចំពោះមូលបត្ររដ្ឋដែលចារឹក ជារូបិយវត្ថុជាតិ ឬ ជារូបិយបណ្ណ នៅក្នុងការគណនាអនុបាត ក្របខ័ណ្ឌសន្ទនីយភាព។
សារាចរណែនាំនេះ មានប្រសិទ្ធភាព អនុវត្តចាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី


