Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្មេងប្រុសអាយុ៧ឆ្នាំម្នាក់ លង់ទឹកក្នុងរណ្តៅដី ….

ភ្នំពេញ ÷ ក្មេងប្រុស២នាក់បងប្អូន បានរត់ទៅបង្ហោះខ្លែងលេង រួចចុះទៅលេងទឹកក្នុងរណ្តៅដីមួយកន្លែង ទើបតែកាយ បណ្តាលឲ្យក្មេងប្រុសត្រូវជាប្អូន ល.ង់ស្លា.ប់ ចំណែកបងបានរត់មកផ្ទះ រកឲ្យពលរដ្ឋជិតខាងជួយ។

ហេតុការណ៍ភ្ញាក់ផ្អើលនេះដែរ កើតឡើងកាលពីវេលាម៉ោង ៩និង៤០នាទីយប់ ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

សព ឈ្មោះ អៀង សុខយុទ្ធ អាយុ៧ ឆ្នាំ។ ឪពុកសព ឈ្មោះ អៀង ប្រុស អាយុ ៣៤ឆ្នាំ មុខរបរ កម្មកររោងចក្រ ស្នាក់នៅផ្ទះជួល ភូមិ ជម្ពូវ័ន សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជង្រុក ឃុំផ្ទះរុង ស្រុកភ្នំក្រវ៉ាញ ខេត្តពោធិ៍សាត់ ។ ចំណែកម្តាយសព ឈ្មោះ ឃឿន ហ៊ឹម អាយុ ៣៣ឆ្នាំ មុខរបរ កម្មកររោងចក្រ ។

យោងតាមប្រភពពីបងស្រីម្នាក់ នៅជិតកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញក្មេងប្រុស២នាក់ ត្រូវជាបងប្អូនបង្កើត បានយកខ្លែងរត់ទៅបង្ហោះលេង នៅក្នុងដីឡូត៍ ទើបតែឈួសឆាយថ្មី ជាប់នឹងរណ្តៅដី រួចពួកគេបានចុះទៅលេង នៅក្នុងទឹករណ្តៅដីនោះ បណ្តាលឲ្យរអិលជើង ក្មេងប្រុសរងគ្រោះជាប្អូន ធ្លាក់ចូលក្នុងទឹករណ្តៅ បាត់ទៅក្រោម ចំណែកឯបងឃើញដូចនេះ ក៏បានរត់ស្លន់ស្លោ ទៅប្រាប់អ្នកជិតខាងឲ្យមកជួយ តែអកុសលស្លា.ប់បាត់ទៅហើយ។

បន្ទាប់ពីកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋាន បានចុះមកដល់រួចក៏ពិនិត្យ និងទំនាក់ទំនងទៅ ផ្នែកជំនាញកោសល្យវិច័យ ដើម្បីឱ្យចុះមកពិនិត្យ ទៅលើសពក្មេង ដោយបញ្ជាក់ថា ក្មេងប្រុសពិតជាស្លា.ប់ដោយសារល.ង់ទឹកពិតមែន៕ រក្សាសិទ្ធិដោយ ៖ សា មេត

×