Tuesday, March 21, 2023

គួរឲ្យ​សោក​ស្តា​យ! បងប្អូន​កម្មករ​ធ្វើបុណ្យ​ឧទ្ទិស​ជូន ស្រ្តី​ជនជាតិ​ចិន​ប្រធាន​រោងចក្រ ដែល​ត្រូវ​ស៊ុប​ភើ​វ៉ា​យហ្សឺ ចា.ក់​សម្លា.ប់ ដោយសារតែ​រឿង…

spot_img

នេះជាករណីអំពើឃាតកម្មដ៏សាហាវខ្លាំងណាស់ ដែលស្រ្តីជនជាតិចិនជាប្រធានរោងចក្រម្នាក់ ត្រូវគេចាក់សម្លាប់នៅក្នុងរោងចក្រ ក្នុងថ្លុកឈាមគួរឲ្យអាសូរ។ ករណីអំពើឃាតកម្មលើស្ដ្រីជនជាតិចិននេះ បានកើតឡើងនៅយប់ថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតក្នុងភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

តែទោះជាយ៉ាងណា ឈាមស្រែកស្បែកហៅ នៅទីបំផុត ជនដៃដល់ជាឃាតករ ដែលជនជាតិចិនដូចគ្នា ត្រូវបានកម្លាំងសមត្ថកិច្ចធ្វើការស្រាវជ្រាវចាប់ខ្លួនបាននៅស្រុករមាសហែក ខេត្តស្វាយរៀង នាវេលាថ្ងៃត្រង់ថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១។

ជនដៃដល់មានឈ្មោះ សាវ វិន (XIAO WEN) ភេទប្រុស អាយុ ៣៤ ឆ្នាំ ជនជាតិចិន មុខរបរប្រធានផ្នែកដេរ (ស៊ុបភើវ៉ាយហ្សឺកាន់៥ក្រុម) កាន់លិខិតឆ្លងដែនលេខ EO1271955 ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស។ ចំណែកជនរងគ្រោះឈ្មោះ ឌៀង លី (DING LI) អាយុ ៣៧ឆ្នាំ ជនជាតិចិន កាន់លិខិតឆ្លងដែនលេខ EF5967276 មុខរបរប្រធានរោងចក្រ ស្នាក់នៅក្នុងរោងចក្រគោលដេនហ្គ្រេស ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ។

មូលហេតុដែលនាំឲ្យជនដៃដល់សម្លាប់ជនរងគ្រោះដ៏សាហាវបែបនេះ ត្រូវបានដឹងថា កើតឡើងដោយសារជម្លោះគំនុំការងារ។ ហើយបន្ទាប់ការស្លាប់ដ៏គួរឲ្យសោកស្រណោះបំផុត របស់ស្រ្តីជនជាតិចិនជាប្រធានរោងចក្រខាងលើ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ បងប្អូនកម្មករក្នុងរោងចក្រ ក៏បានធ្វើបុណ្យនិមន្តព្រះសង្ឃឧទ្ទិសកុសល្យជូន សូមវិញ្ញាណក្ខន្ធលោកស្រីប្រធាន បានទៅកាន់សុគតិភព៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×

​ថ្ងៃ ម៉ោង នាទី វិនាទី

ព្រឹត្តិការណ៍ស៊ីហ្គេម លើកទី៣២