Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រលកកូវីដស៊ូណាមិ វា.យប្រ.ហារពិភពលោកកាន់តែខ្លាំង ១ថ្ងៃឆ្លងជិត២លាននាក់

បរទេស ៖ រហូតមកដល់ពេលលនេះ ស្ថានភាពជំងឺកូវីដ-១៩ នៅលើពិភពលោក កាន់តែធ្ងន់ធ្ងរឡើង ដោយមានករណីឆ្លងថ្មី រហូតដល់ជិត២លាននាក់ នៅក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ ហើយនេះជាករណីឆ្លងថ្មីដ៏ច្រើនបំផុត មិនធ្លាប់មាន ចាប់តាំងពីការផ្ទុះឡើង នៃជំងឺដ៏កាចសាហាវនេះ កាលពីអំឡុងខែធ្នូ ឆ្នាំ២០១៩ នៅក្នុងទីក្រុងវូហាន ខេត្តហ៊ូប៉ី នាភាគកណ្ដាលប្រទេសចិន។

បើតាមគេហទំព័រ Worldomter បានចេញផ្សាយ កាលពីវេលាម៉ោង៨ និង ៣០នាទីព្រឹក ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ថា ក្នុងរយៈពេល២៤ម៉ោងកន្លងមកនេះ នៅលើពិភពលោក មានករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ជាង១,៨២លាននាក់ និង មានករណីស្លា.ប់ថ្មី ៦ ៤៨៤នាក់។ គិតត្រឹមវេលាខាងលើ ពិភពលោក មានអ្នកឆ្លងកូវីដ-១៩ សរុប ២៨៩,៧៦លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ជាង៥,៤៤លាននាក់ និងមានអ្នកជាសះស្បើយ ជាង ២៥៣,១០លាននាក់។ ដោយឡែក អ្នកជំងឺ ជាង២៨,២១លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល ហើយក្នុងនោះ មានអ្នកឈឺធ្ងន់ ៩០ ២២៨នាក់។

សហរដ្ឋអាមេរិក បានរកឃើញករណីឆ្លងថ្មី នៃជំងឺកូវីដ-១៩ ចំនួន ៥៤៥ ៤៥៨នាក់ និង មានករណីស្លា.ប់ ១ ៣២៩នាក់។ សហរដ្ឋអាមេរិក មានអ្នកឆ្លងកូវីដ-១៩ សរុប ៥៥,២២លាននាក់ ហើយក្នុងនោះ មានអ្នកស្លា.ប់ ៨៤៥ ៧១២នាក់ និង មានអ្នកជាសះស្បើយជាង៤១,៤៦លាននាក់។ ដោយឡែក អ្នកជំងឺជាង១២,៩១លាននាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល ហើយក្នុងនោះមានអ្នកឈឺធ្ងន់ ១៧ ៨២១នាក់។

បារាំង រកឃើញករណីឆ្លងថ្មី ២០៦ ២៤៣នាក់ និង មានករណីស្លា.ប់ថ្មី ១៨០នាក់។ បារាំង មានអ្នកឆ្លងកូវីដ-១៩ សរុប ជាង ៩,៧៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១២៣ ៥៥២នាក់ និង មានអ្នកជាសះស្បើយ ជាង៨,០៣លាននាក់។ ចំណែកអ្នកជំងឺ ចំនួន ១,៥៧លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

ចក្រភពអង់គ្លេស រកឃើញករណីឆ្លងថ្មី ១៨៩ ២១៣នាក់ និង មានករណីស្លា.ប់ថ្មី ៣៣២នាក់។ ចក្រភពអង់គ្លេស មានអ្នកឆ្លងកូវីដ-១៩ សរុបជាង១២,៧៤លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១៤៨ ៤២១នាក់ និង មានអ្នកជាសះស្បើយ ជាង១០,២៧លាននាក់។ ចំណែកអ្នកជំងឺជាង២,៣២លាននាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាល។

អេស្ប៉ាញ រកឃើញករណីឆ្លងថ្មី ១៦១ ៦៨៨នាក់ និង មានករណីស្លា.ប់ថ្មី ៧៤នាក់។ អេស្ប៉ាញ មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៦,២៩លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៨៩ ៤០៥នាក់ និង មានអ្នកជាសះស្បើយ ជាង៥,០៥លាននាក់។ ចំណែកអ្នកជំងឺជាង១,១៤លាននាក់ផ្សេងទៀតកំពុងតែសម្រាកព្យាបាល។

អ៊ីតាលី រកឃើញករណីឆ្លងថ្មី ១២១ ៨៨៨នាក់ និង មានករណីស្លា.ប់ថ្មី ១៥៦នាក់។ អ៊ីតាលី មានអ្នកឆ្លងកូវីដ-១៩ សរុបជាង៥,៩៨លាននាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ១៣៧ ២៤៧នាក់ និង មានអ្នកជាសះស្បើយ ជាង៥,០៦លាននាក់។ ចំណែកអ្នកជំងឺ ៧៧៩ ៤៦៣លាននាក់ផ្សេងទៀត កំពុងតែសម្រាកព្យាបាល។

ដោយឡែក ចិនជាប្រទេសដើមកំណើតកូវីដ-១៩ ក្លាយជាប្រទេសរងគ្រោះលំដាប់លេខ១១៤ នៅលើពិភពលោក រកឃើញករណីឆ្លងថ្មី២០៧នាក់ តែមិនមានករណីស្លា.ប់ថ្មី។ ចិនមានអ្នកឆ្លងកូវីដ-១៩ សរុប ១០១ ៨៩០នាក់ ហើយក្នុងនោះមានអ្នកស្លា.ប់ ៤ ៦៣៦នាក់ និង មានអ្នកជាសះស្បើយ ៩៤ ៦៩១នាក់។ ចំណែកអ្នកជំងឺ ២៥៦៣នាក់ផ្សេងទៀត កំពុងសម្រាកព្យាបាល៕រក្សាសិទ្ធិដោយ ៖ សារាយSN

សូមអានតារាង នៃបណ្ដាប្រទេសមួយចំនួន មានអ្នកឆ្លងកូវីដ-១៩ច្រើន នៅលើពិភពលោក៖

×