Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តុលាការរបបសឹកមីយ៉ាន់ម៉ាន់ កាត់ទោសសកម្មជន គណបក្សរបស់លោស្រី អ៊ោង សាន់ស៊ូជី

រដ្ឋធានីណៃពិដោរ ៖ ចាប់តាំងពីការធ្វើរដ្ឋប្រ.ហាររឹបអូសអំណាច ពីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១ រហូតមកដល់ពេលនេះ សកម្មជន និងមន្រ្ដីសំខាន់ៗ៦២រូប នៃគណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ ហៅកាត់ NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី ត្រូវបានតុលាការ នៃរបបសឹកមីយ៉ាន់ម៉ា កាត់ទោសឲ្យជាប់ពន្ធនាគារ ហើយក្រុមអ្នកតវ៉ាជាង១ ៣០០នាក់ត្រូវបានបាញ់សម្លាប់ និង ពលរដ្ឋជាង១០ ០០០នាក់ផ្សេងទៀត ត្រូវបានចាប់ខ្លួន ទើបធ្វើឲ្យការបះបោរ និងវា.យប្រ.ហារយុទ្ធគ្នា នៅតាមផ្នែកជាច្រើន នៃប្រទេសអាស៊ានមួយនេះ។

បើតាមសារព័ត៌មាន Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី៣០ ខែធ្នូ ឆ្នាំ២០២១ ថា នៅមុនបុណ្យថ្ងៃបុណ្យណូអែល តុលាររបបសឹកមីយ៉ាន់ម៉ា បាននិងកំពុងជាប់គាំងលើសាលក្រមឃុំខ្លួន រដ្ឋមន្ត្រីរដ្ឋាភិបាលស៊ីវិល ដែលជាប់ឆ្នោតតាមលទ្ធិប្រជាធិបតេយ្យ របស់គណបក្សសម្ព័ន្ធជាតិ ដើម្បីប្រជាធិបតេយ្យ (NLD) មេដឹកនាំគណបក្ស NLD សិល្បករ និង មេដឹកនាំនិស្សិត នៅក្នុងតំបន់ជាច្រើន រួមមាន ទីក្រុងយ៉ាងហ្គោន ( Yangon), តំបន់ Bago តំបន់Magwe រដ្ឋ Kachin និង Shan ។ មេដឹកនាំត្រូវបណ្ដេញចេញពីអំណាច និងត្រូវចាប់ឃុំខ្លួន យ៉ាងតិច ចំនួន៦២នាក់ ត្រូវបានចោទប្រកាន់ពីបទគាំទ្រ ឬចូលរួមក្នុងការតវ៉ាប្រឆាំងរបបយោធាមីយ៉ាន់ម៉ា ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារ កាលពីថ្ងៃព្រហស្បតិ៍ ទី៣០ ខែធ្នូ ឆ្នាំ២០២១។

តុលាការរបសឹកមីយ៉ាន់ម៉ា នៅក្នុងតំបន់ Magwe បានកាត់ទោសលោកវេជ្ជបណ្ឌិត Aung Moe Nyo រដ្ឋមន្រ្ដីប្រចាំតំបន់នោះ ដាក់ក្នុងពន្ធនាគារ រយៈពេល១៨ឆ្នាំ ក្រោមការចោទប្រកាន់ពីបទពុករលួយ ចំនួន៦ករណី តាមមាត្រា៥៥ នៃច្បាប់ស្ដីពីការប្រឆាំងនឹងអំពើពុករលួយ របស់ប្រទេសមីយ៉ាន់ម៉ាន។ ក្រៅពីនេះ នៅមានមន្រ្ដីជាន់ខ្ពស់ជាច្រើនរូបទៀត ក៏ត្រូវបានកាត់ទោសផងដែរ។

ប្រទេសមីយ៉ាន់ម៉ា បានធ្លាក់ចូលទៅក្នុងវិបត្ដិកាន់តែធ្ងន់ធ្ងរឡើង ក្រោយពេលលោកឧត្ដមសេនីយ៍ Min Aung Hlaing ដឹកនាំកងទ័ពធ្វើរដ្ឋប្រ.ហាររឹបអូសអំណាចពីគណបក្ស NLD របស់លោកស្រី អ៊ោង សាន់ស៊ូជី កាលពីថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២១។ អំពើរដ្ឋប្រហារនេះ នាំឲ្យមានរលកតវ៉ា នៅពាសពេញប្រទេស ហើយត្រូវបានពួកយោធា បាញ់សម្លាប់យ៉ាងឃោរឃៅ ។
អំពើហិង្សារបស់ពួកយោធាមីយ៉ាន់ម៉ា បានជំរុញឲ្យមានចលនាបះបោររបស់ប្រជាជន នៅតាមរដ្ឋជាច្រើន រហូតឈានដល់ការវា.យប្រ.យុទ្ធគ្នាជាញឹកញាប់ នៅតាមរដ្ឋជាច្រើន រួមមាន រដ្ឋការ៉េន និង រដ្ឋ Kachin…ជាដើម។

សារព័ត៌មាន Irrawaddy បានចេញផ្សាយ កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២១ ថា ដោយសារតែមានការវា.យប្រ.យុទ្ធគ្នាយ៉ាងបង្ហូរឈាមនោះ ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅក្នុងប្រទេសមីយ៉ាន់ម៉ា បានអំពាវនាវឲ្យមានបទឈប់បាញ់គ្នា ដើម្បីបន្ថូរបន្ថយនូវភាពតានតឹងខាងយោធា ដែលកំពុងតែកើនឡើងកាន់តែខ្លាំង នៅតាមផ្នែកជាច្រើន នៃរដ្ឋការ៉ែន (Karen) និងតំបន់ Bago នៅក្នុងអំឡុងពេលមានការវា.យប្រ.យុទ្ធគ្នាកាន់តែខ្លាំងឡើង។

បើតាមសហភាពជាតិការ៉ែន Karen (KNU) បានឲ្យដឹងថា ការប្រ.យុទ្ធគ្នា ក៏ត្រូវបានរាយការណ៍ផងដែរ នៅក្នុងតំបន់កងពលតូចលេខ៣របស់ KNU/KNLA ស្ថិតក្នុងស្រុក Nyaung Lay Pin បន្ទាប់ពីកងទ័ពរដ្ឋាភិបាល បង្កើនកម្លាំងបន្ថែមទៀត ហើយដាក់ពង្រាយ នៅលើផ្លូវតភ្ជាប់តំបន់ដែលគ្រប់គ្រង ដោយកងពលតូចលេខ៣ និង លេខ៥របស់ KNLA ។

លោកស្រី Noeleen Heyzer ប្រេសិតពិសេសរបស់អង្គការសហប្រជាជាតិ ប្រចាំនៅមីយ៉ាន់ម៉ាកាលពីថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ បានអំពាវនាវឲ្យមានបទឈ.ប់បា.ញ់គ្នា នៅទូទាំងប្រទេស នៅក្នុងឆ្នាំថ្មីនេះ។ ជាមួយគ្នានេះ លោកស្រីក៏មានការព្រួយបារម្ភ អំពីការកើនឡើងនូវអំពើហិ.ង្សា នៅក្នុងរដ្ឋការ៉ែន (Karen) និង ផ្នែកជាច្រើនទៀត នៃប្រទេសមីយ៉ាន់ម៉ា ព្រោះការវាយប្រយុទ្ធគ្នានេះ នឹងជំរុញឲ្យជនស៊ីវិល រាប់សែននាក់ ត្រូវរត់ភៀសខ្លួន រួមទាំងស្រ្ដី និង កុមារផងដែរ។ លោកស្រី ក៏បានលើកយកការអំពាវនាវ របស់ក្រុមប្រឹក្សាសន្តិសុខ អង្គការសហប្រជាជាតិ ឱ្យភាគីទាំងអស់ អនុវត្តនូវការអត់ធ្មត់ជាទីបំផុត និងស្វែងរកដំណោះស្រាយ ដោយសន្តិវិធី ដើម្បីផលប្រយោជន៍ប្រជាជន និងជីវភាពរស់នៅរបស់ពួកគេ៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×