Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ហួសចិត្ត​ណាស់! លើក​ចង្ហាន់​កាច់រាង​ពេក ជំ​ពប់​កែង​ដួ.លប៉ះ​ជើង ជះ​បាយ​សម្លរ ពេញ​ចៅអធិការ ពេល​សួរនាំ អ្នក​លក់​ឡេ​ឆ្លើយ​បែបនេះ​ថា…

ឃ្លីបវីដេអូនៃឧបទ្ទវហេតុដ៏ហួសចិត្តមួយ នៅវត្តជនបទនៃខេត្តខនកែន ប្រទេសថៃ បង្ហាញស្រ្តីម្នាក់ស្ថិតក្នុងសម្លៀកបំពាក់ឈុតផាមួងដ៏សមសួន បានលើកថាសចង្កាន់ ជំពប់ជើងដួលជះបាយសម្លក្តៅៗ ពេញលើព្រះកាយចៅអធិការចំណាស់មួយអង្គ បណ្តាលឲ្យរលាកគួរឲ្យអាសូរ ឃើញថាបានកំពុងរីករាលដាល ជាមួយការផ្ទុះសំណើចផ្អើលតែម្តង ពីសំណាក់ប្រើប្រាស់បណ្តាញសង្គម។

តែទោះជាយ៉ាងណា ក្រោយឃើញឥរិយាបទដួលក្នុងវីដេអូ ហាក់មិនសមទំនង មនុស្សជាច្រើនបានលើកឡើងចោទប្រកាន់ថា ស្រ្តីរូបនេះ គឺមានចេតនាធ្វើជាដួល ក្នុងបំណងធ្វើឲ្យលោកតាចៅអធិការវត្តរងរបួស ព្រោះថា ក្រោយងើបពីដួល ស្រ្តីរូបនេះបានផ្តួលខ្លួនធ្វើពុតជាសន្លប់ មិនមែនដូចអ្នកខ្លះថា ខ្មោចរុញច្រានឲ្យជំពប់ជើងដួលនោះឡើយ។

ក្រោយឃើញមនុស្សជាច្រើន ចាប់ផ្តើមនាំគ្នាចោទប្រកាន់ សមត្ថកិច្ចក៏បាននាំខ្លួនស្រ្តីរូបនេះដែលគេស្គាល់ថាជាអ្នកលក់ឡេតាមអនឡាញម្នាក់ មកកាន់ប៉ុស្តិ៍ ដើម្បីធ្វើការសាកសួរ។ តែទោះយ៉ាងណា បន្ទាប់សាកសួរអស់រយៈពេលជាង​២ម៉ោង សមត្ថកិច្ចក៏បានអនុញ្ញាតឲ្យវិលត្រឡប់ទៅផ្ទះវិញផងដែរ។

នៅចំពោះមុខសមត្ថកិច្ច ស្ត្រីអ្នកលក់ឡេវ័យ ៤៨ ឆ្នាំ រូបនេះ បាននិយាយថា ខ្លួនមិនមែនមានចេតនាដូចការលើកឡើងដោយប្រព័ន្ធផ្សព្វផ្សាយនោះទេ ប៉ុន្តែ រឿងនេះបានកើតឡើង គឺដោយសាររូបនាងគេងតិចពេក ព្រោះរវល់ Live លក់ផលិតផលមួយថ្ងៃៗសឹងរកពេលសំរាកគ្មាន។ តែទោះយ៉ាងណា នាងក៏បានធ្វើការសុំទោស ចំពោះលោកតាព្រះចៅអធិការផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×