កងកម្លាំងសន្តិសុខស៊ូដង់បានបាញ់ឧស្ម័នបង្ហូរទឹកភ្នែកទៅលើក្រុមបាតុករប្រឆាំងរដ្ឋប្រហារនៅក្នុងរដ្ឋធានី Khartoum កាលពីថ្ងៃព្រហស្បតិ៍។ ក្រុមបាតុករបានចូលមកជិតវិមានប្រធានាធិបតី ដែលបច្ចុប្បន្នជាទីស្នាក់ការកណ្តាលរបស់ប្រមុខយោធា ឧត្តមសេនីយ Abdel-Fattah Burhan មុនពេលដែលពួកគេត្រូវបានជួបដោយវត្តមានសន្តិសុខ។

រដ្ឋាភិបាលបានបិទផ្នែកធំៗមួយចំនួននៃទីក្រុង Khartoum និងបិទប្រព័ន្ធអ៊ីនធឺណិត និងសេវាកម្មទំនាក់ទំនងផ្សេងទៀត។កុងតឺន័រដឹកជញ្ជូនត្រូវបានប្រើដើម្បីបិទស្ពានឆ្លងកាត់ទន្លេនីលដែលតភ្ជាប់ពីទីក្រុង Khartoum ជាមួយតំបន់ជាយក្រុងភាគខាងជើង និងទីក្រុង Omdurman។


កាលពីចុងសប្តាហ៍នេះ ស្ពានមួយចំនួន ត្រូវបានបិទក្នុងអំឡុងពេលមានការតវ៉ាដែលមានការចូលរួមពីមនុស្សរាប់ម៉ឺននាក់។ សកម្មជនគាំទ្រលទ្ធិប្រជាធិបតេយ្យអាចរក្សាចំនួនអ្នកបាតុកម្មនៅលើដងផ្លូវ ចំពោះចលនាប្រឆាំងនឹងរដ្ឋប្រហារថ្ងៃទី 25 ខែតុលា។ នៅថ្ងៃនោះ យោធាបានទម្លាក់នាយករដ្ឋមន្ត្រីស៊ីវិល Abdalla Hamdokហើយកងកម្លាំងបានឃុំខ្លួនប្រធានាធិបតីខាងដើមនេះនៅក្នុងផ្ទះអស់ជាច្រើនសប្តាហ៍៕