Sunday, November 28, 2021

ចិន​នៅតែ​នាំ​ធ្យូងថ្ម​ពី​កូរ៉េខាងជើង ទោះបី​ខ្លួន​ប្រកាស​ពី​ការអនុវត្ត​ទណ្ឌកម្ម​ប្រឆាំងនឹង​ព្យុងយ៉ាង​

ប្រទេស​ចិន​នៅតែ​បន្តធ្វើ​ជំនួញ​ជាមួយនឹង​កូរ៉េខាងជើង ដោយបាន​នាំចូល​ធ្យុ​ង​ថ្ម​ចំនួន ៥០៩.០០០​តោន​ពី​កូរ៉េខាងជើង​កាលពី​ខែ​មុន ទោះបីជា​ខ្លួន​ធ្លាប់​ប្រកាស់​ពី​ការអនុវត្ត​ទណ្ឌកម្ម​របស់ ក្រុមប្រឹក្សា​អង្គ ការ​សហប្រជាជាតិ ប្រឆាំងនឹង​របប​ព្យុងយ៉ាង​ក៍ដោយ​។​ការបន្ត​នាំចូល​ធ្យូងថ្ម​ពី​កូរ៉េខាងជើង​បានធ្វើ​ឲ្យ​មានការ​មន្ទិលសង្ស័យ​ពី​ការអនុវត្ត​ទណ្ឌកម្ម​ក្រុមប្រឹក្សា​អង្គការសហប្រជាជាតិ របស់​ចិន​ប្រឆាំងនឹង​ទីក្រុង​ព្យុងយ៉ាង​។​

​បើតាម​ប្រព័ន្ធ​ផ្សព្វផ្សាយ​អា​មេ​រិច (VOA) ផ្នែក​ភាសារ​កូរ៉េ បាន​ឲ្យ​ដឹងថា ចិន​បាន​ទិញ​ធ្យូងថ្ម តម្លៃ ៤៤​លាន​ដុល្លា​ពី​កូរ៉េខាងជើង កាលពី​ខែកញ្ញា​កន្លងទៅ ដែល​ទិន្នន័យ​នោះ​បានមកពី​សមាគមន៍​ជំនួញ​អន្តរជាតិ​កូរ៉េ​។​

​កាលពី​សីហា ក្រសួងពាណិជ្ជកម្ម​ចិន​ធ្លាប់បាន​ប្រកាស​ពី​គំរោង​ហាមឃាត់​ការនាំចេញ​ធ្យូងថ្ម និង​គ្រឿង​សមុទ្រ​ពី​កូរ៉េខាងជើង ដើម្បី​អនុវត្ត​សេចក្តីសម្រេច​របស់​អង្គការសហប្រជាជាតិ​ប្រឆាំងនឹង​កូរ៉េខាងជើង​។​

​លោក Anthony Ruggiero អ្នកជំនាញ​នៃ​មូល​និ​ធី​សំរាប់​ការពារ​លទ្ធិ​ប្រជាធិបតី បាន​ថ្លែងប្រាប់ VOA ថា​ការបន្ត​នាំចូល​របស់​ចិន ពី​កូរ៉េខាងជើង បានធ្វើ​ឲ្យ​មានការ​មន្ទិលសង្ស័យរ​បស់​វិធានការ​របស់​ចិន​ក្នុងការ​ដាក់ទណ្ឌកម្ម​កូរ៉េខាងជើង​។​

​សូម​រម្លឹក​ផងដែរ​ថា ចិន​គឺជា​សម្ព័ន្ធមិត្ត និង​ដៃគូ​ជំ​នួ​ដ៍​សំខាន់បំផុត​របស់​កូរ៉េខាងជើង​។ ជំនួញ​របស់​កូរ៉េខាងជើង ជាមួយនឹង​ចិន​មាន​ទំហំ​ប្រមាណ ៩០​ភាគរយ​នៃ​ទំហំ​ពាណិជ្ជកម្ម​ជាមួយនឹង​ប្រទេស​ដ៍ទៃ​៕ ដោយ ៖ សុភ័ក្ត្រ​