ភ្នំពេញៈ គ្រឿងញៀនដែលរឹបអូសបានពីក្រុមមេក្លោងជួញដូរគ្រឿងញៀននៅខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី ជាច្រើនគីឡូ នឹងត្រូវបានការដុតបំផ្លាញចោលនៅទីធ្លាព្រលានយន្តហោះ ខេត្តស្ទឹងត្រែង នៅព្រឹកថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៧ នេះ ក្រោមអធិបតីភាពលោកអង្គវង្ស វឌ្ឍានា រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ និងជាប្រធានគណៈកម្មការបង្ការទប់ស្កាត់ និងបង្ក្រាបគ្រឿងញៀនខុសច្បាប់តាមច្រក និងនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ រួមទាំងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ។
គណៈកម្មការបំផ្លាញគ្រឿងញៀនខេត្តស្ទឹងត្រែង ខេត្តក្រចេះ ខេត្តមណ្ឌលគីរី និងខេត្តរតនគីរី កាលពីថ្ងៃទី៣០ ខែតុលា ឆ្នាំ២០១៧ បានធ្វើការបើកកញ្ចប់គ្រឿងញៀន និងវេចខ្ចប់គ្រឿងញៀនដើម្បីយកដុតបំផ្លាញចោល មានទម្ងន់សរុបរួមមានៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់ ៣៨.៤៧២.០២ក្រាម ១៩កញ្ចប់ធំ និង១៥៥កញ្ចប់តូច។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន ១៣.៦១៧.៥គ្រាប់។ ប្រភេទហេរ៉ូអ៊ីនទម្ងន់ ២១០២.៣ក្រាម។
យោងតាមរបាយការណ៍ស្តីពីវត្ថុតាងគ្រឿងញៀនដែលត្រូវដុតបំផ្លាញ រួមមានៈ ១.ខេត្តស្ទឹងត្រែង៖ តាមដីកាសម្រេចរបស់ចៅក្រមស៊ើបសួរមានចំនួន៨ដីកាៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់ ១៤.៨៩៩.៦៦ក្រាម។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) មានចំនួន ៦០១៣គ្រាប់។
តាមសាលក្ររបស់សាលាដំបូងមានចំនួន៥២សាលក្រមៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់ ១៥.៤០៦.៥១ក្រាម និង៣៤កញ្ចប់តូច។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន ៥៤៥៥,៤បគ្រាប់។ ប្រភេទហេរ៉ូអ៊ីនទម្ងន់ ២១០២.៣ក្រាម។ តាមសាលដីការបស់សាលាឧទ្ធរណ៍ មានចំនួន៨សាលដីកាៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់ ៥.៥៨២.៩៩ក្រាម។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) មានចំនួន ២០១០គ្រាប់។ សរុបៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់៣៥.៨៨៩.១៦ក្រាម និង៣៤កញ្ចប់តូច។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន ១៣.៤៧៨.៥គ្រាប់។ ប្រភេទហេរ៉ូអ៊ីនទម្ងន់ ២១០២.៣ក្រាម។ ២.សាលាដំបូងខេត្តក្រចេះ៖ ដំណាក់កាលស៊ើបសួរមានចំនួន៧រឿងៈ ប្រភេទមេតំហ្វីតាមីន (អាយ) ទម្ងន់ ១៧៧.៥៦នក្រាម។ ដំណាក់កាលត្រៀមជម្រះចំនួន១១រឿងៈ ប្រភេទមេតំហ្វីតាមីនទម្ងន់ ១៣៣.៨៦ក្រាម។ តាមសាលក្រមរបស់សសាលាដំបូងចំនួន២៨រឿងៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងាន់ ៩៩៩ក្រាម។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន១០គ្រាប់។ សរុបៈប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់ ១៣១០.៤២ក្រាម។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន១០គ្រាប់។ ៣.សាលាដំបូងខេត្តរតនគីរីៈ ដំណាក់កាលស៊ើបសួរមានចំនួន២៨រឿងៈ ប្រភេទមេតំហ្វីតាមីន (អាយ) មានទម្ងន់ ១១២.៧៧១ក្រាម។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន ១២៩គ្រាប់។ ដំណាក់កាលត្រៀមជម្រះមាន២៦រឿងៈ ប្រភេទមេតំហ្វីតាមីនទម្ងន់ ៥៩.១១ក្រាម និង១១កញ្ចប់តូច។ តាមសាលក្រមរបស់សាលដំបូងចំនួន២៤រឿងៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) ទម្ងន់ ១គីឡូ និង២៦.២ក្រាម , ១៥កញ្ចប់ធំ និង១៨កញ្ចប់តូច។ សរុបៈ ប្រភេទមេតំហ្វីតាមីនម្សៅក្រាម (ហៅអាយ ឬទឹកកក) មានទម្ងន់ ១គីឡូ និង១៩៨,០២ក្រាម ១៥កញ្ចប់ធំ និង២៩កញ្ចប់តូច។ ប្រភេទមេតំហ្វីតាមីនគ្រាប់ (WY) ចំនួន ១២៩គ្រាប់។ ៤.សាលាដំបូងខេត្តមណ្ឌលគីរីៈ ដំណាក់កាលស៊ើបសួរចំនួន០៩សំណុំរឿងៈ គ្រឿងញៀនប្រភេទមេតំហ្វីតាមីន (ហៅអាយ ឬទឹកកក) ចំនួន១កញ្ចប់ធំ , ចំនួន២៧កញ្ចប់តូច និងទម្ងន់ ២៧.៤៧ក្រាម។ ដំណាក់កាលត្រៀមជំនុំជម្រះ៣សំណុំរឿងៈ គ្រឿងញៀនប្រភេទមេតំហ្វីតាមីន (ហៅអាយ ឬទឹកកក) ចំនួន៧កញ្ចប់តូច និងទម្ងន់ ៤៦.៩៥ក្រាម។ តាមសាលក្រមចំនួន១០សំណុំរឿងៈ គ្រឿងញៀនប្រភេមេតំហ្វីតាមីន (ហៅអាយ ឬទឹកកក) ចំនួន៣កញ្ចប់ធំ និង៥៨កញ្ចប់តូច។ សរុបៈ ប្រភេទមេតំហ្វីតាមីន (ហៅអាយ ឬទឹកកក) ទម្ងន់ ៧៤.៤២ក្រាម ៤កញ្ចប់ធំ និង៩២កញ្ចប់តូច៕ ដោយៈ មុនីរាជ