Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មានតែ​ការ​ប្រុងប្រយ័ត្ន! ចោរ៣នាក់ ជិះ​ម៉ូតូ២គ្រឿង ប្រើ​ល្បិច​មួយ​ក្បាច់​នេះ ប្រមូល​លុយ​ពី​ម្ចាស់​ផ្ទះ​វីង អស់​ជិត ៧០០០ ដុល្លារ

នេះជារឿងមួយដ៏គួរឲ្យសោកស្តាយជំនួសខ្លាំងណាស់ ដែលម្ចាស់ផ្ទះមានមុខរបស់វេប្រាក់តាមសេវាកម្មវីងផង និងលក់ភេសជ្ជៈផងមួយកន្លែង នៅក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ ត្រូវបានក្រុមចោរ៣នាក់ ប្រើល្បិចចូលប្រមូលលុយអស់ជិត ៧ ពាន់ដុល្លារ យកទៅបាត់ដោយសុវត្ថិភាព។

តាមរយៈវីដេអូ ដែលម្ចាស់ផ្ទះរងគ្រោះបានបង្ហោះបានបង្ហាញឲ្យឃើញថា ចោរ៣នាក់ បានជិះម៉ូតូ ក្នុងនោះម្នាក់ជិះ១គ្រឿង និង២នាក់ទៀតជិះឌុបគ្នា១គ្រឿង ដោយជិះចុះជិះឡើង ដើម្បីមើលឱកាសថាតើម្ចាស់ផ្ទះនៅម្នាក់ឯងឬក៏អត់ ហើយពេលឱកាសហុចឲ្យ ក្នុងនោះម្នាក់ក្នុងចំណោមពួកគេ បានជិះម៉ូតូ Zoomer ធ្វើជាមកទិញភេសជ្ជៈនៅខាងមុខច្រើនមុខ ដើម្បីបំភាំងស្មារតីម្ចាស់ផ្ទះ ខណៈគ្នាវាម្នាក់ទៀតលបដើរចូលទៅប្រមូលលុយពីក្នុងកិកតុយ៉ាងប្រញ៉ាប់ប្រញាល់ រួចឡើងម៉ូតូជិះចាកចេញដោយសុវត្ថិភាព។

នេះបើតាមម្ចាស់ផ្ទះរងគ្រោះដែលមានគណនីហ្វេសប៊ុកឈ្មោះ Peuv Long បានបង្ហោះឲ្យឃើញមុខចោរម្នាក់យ៉ាងច្បាស់ៗ ជាមួយវីដេអូកាមេរ៉ាសុវត្ថិភាព និងរៀបរាប់ឲ្យដឹងថា៖ «នេះ​ជាសកម្មភាព​របស់​អាពួក​ ដែរ​ចាំ​តែ​បន្លំ​ និង​ លួច​លុយ​ទ្រព្យ​សម្បត្តិ​របស់​គេ។ ថ្ងៃ​24/12/2021​ វេលា ម៉ោង9:34 ព្រឹកនេះ​ គ្រួសារ​ខ្ញុំ​បាទ​បាន​ត្រូវ​ពួក​អា​ចោរ​ ប្រើប្រាស់​ល្បិចកល​ មកលួច លុយអសជិត7000$ តាមសកម្មភាព ដូចវីដេអូ ដែលបានshared។

ពួកយើង​បានដាក់ពាក្យ​បណ្ដឹង​ទៅ​ប៉ូលិស​ប៉ុស្តិ៍​ព្រៃ​ស​ រួច​ដែរ​ហើយ ។ សូមបងប្អូនជួយ share ផងដើម្បីជួយចាប់ពួកក្រុម​ជនល្មើស​ដើម្បី​ អោយ​ច្បាប់​កាត់​ទោស​ពួក​វា​និង​កុំ​ឲ្យ​ពួក​វា​ដើរ​ប្រព្រឹត្តិ​ទង្វើ​នេះ​ទៅ​លើ​អ្នក​ផ្សេង​ទៀត​។ សូម​បង​ប្អូន​ដែល​រកស៊ី​ របរ​ដូច​គ្នា​នេះ​ សូម​អោយ​មាន​ការ​ប្រុងប្រយ័ត្ន​ខ្ពស់​ កុំ​ឲ្យ​ជួប​នៅ​បញ្ហា​ដូច​ពួក​ខ្ញុំ​។»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×