Saturday, July 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ទើ​បចេញពី​គុក ​ត្រូវ​សមត្ថកិច្ច​ចាប់​វាយខ្នោះ​ញាត់​ចូល​គុក​វិញ បន្ទាប់​ពី​គាស់​ផ្ទះ​ពលរដ្ឋ យក​ម៉ូតូ​

spot_img

​​ព្រះវិហារ ​៖ កម្លាំង​សមត្ថកិច្ច​នគរបាល​ក្រុង​ព្រះវិហារ សហការ​ជាមួយ​កម្លាំង​នគរបាល នៃ​អធិការដ្ឋាន​ស្រុក​សណ្តាន់ ខេត្ត​កំពង់ធំ ចាប់វាយ​ខ្នោះ​បុរស​ម្នាក់ បន្ទាប់ពី​ធ្វើ​សកម្មភាព​លួច​គាស់​ផ្ទះ​ពលរដ្ឋ យក​ម៉ូតូ​បាន​មួយ​គ្រឿង រត់គេចខ្លួន​។ ករណី​នេះ​កើតឡើង​ស្ថិតនៅ​ភូមិ​ឯកភាព សង្កាត់​ប៉ា​លហាល ក្រុង​ព្រះវិហារ ខេត្ត​ព្រះវិហារ រួច​ជិះ​គេចខ្លួន​មក​ខេត្ត​កំពង់ធំ នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ​។​

​បុរស​សង្ស័យ​រូប​នេះ ទើបតែ​ចេញពី​ពន្ធនាគារ​មិន​បាន​ប៉ុន្មាន​ខែ​ផង ក្រោយ​ពេល​ឃុំខ្លួន​នៅ​ពន្ធនាគារ​អស់​២​ឆ្នាំ នៅ​ខេត្ត​ព្រះសីហនុ ហើយ​មក​សកម្មភាព​បទល្មើស​ដដែល​។ ជនសង្ស័យ​ឈ្មោះ សែន ណាវី អាយុ​៣០​ឆ្នាំ មាន​ស្រុកកំណើត​ភូមិ​សំរុង​ក្រោម ឃុំ​សំរុង ស្រុក​ព្រៃនប់ ខេត្ត​ព្រះសីហនុ​។ វត្ថុតាង​ដកហូត​បាន​ម៉ូតូ​មួយ​គ្រឿង​ម៉ាក​សង់​សេ​១២៥​ពណ៌​ខ្មៅ ស៊េរី​ឆ្នាំ​២០១៣ ត្រូវបាន​សមត្ថកិច្ច​ប្រគល់​ជូន​ជនរងគ្រោះ​វិញ​។​

​លោក ឆៅ វុទ្ធា អធិការ​ក្រុង​ព្រះវិហារ បាន​ថ្លែងថា ដោយ​ផ្អែក​តាម​ពាក្សបណ្តឹង​របស់​ជនរងគ្រោះ ដែល​បាន​និយាយ​រៀបរាប់​ថា មុនពេល​កើត​នៅ​យប់​ថ្ងៃទី​២២ ខែ​មេសា ឆ្នាំ​២០១៨​នេះ មាន​ករណី​ចោរ​គាស់​ផ្ទះ​របស់​គាត់​លួច​យក​ម៉ូតូ​មួយ​គ្រឿង​បាន​សម្រេច​។ បន្ទាប់ពី​ទទួលបាន​ពាក្សបណ្តឹង​ភ្លាម​សមត្ថកិច្ច​របស់​លោក​បាន​សហការណ៍​ជាមួយ​អធិ​ការ​នគរបាល​គ្រប់​ស្រុក ក្នុង​ខេត្ត​ព្រះវិហារ បាន​ចុះ​ធ្វើការ​ស្រាវជ្រាវ​តាម​ចាប់ តែ​មិន​បាន​ប្រទះ​ភិនភាគ ម៉ូតូ​ដែល​ចោរ​គាស់​យក​ទៅ​នោះ​ទេ ទើប​សន្និដ្ឋាន​ថា​ជនសង្ស័យ​អាច​នឹង​ជិះ​ទៅ​ខេត្ត​កំពង់ធំ ហើយក៏​បាន​សុំ​គោលការណ៍​ពន្លាត​ដី​សហការ​ជាមួយ​នគរបាល​អធិការ​ស្រុក​សណ្តាន់ ធ្វើការ​ឃាត់ខ្លួន​បាន​ជនសង្ស័យ​រូបនេះ​បាន​នៅ​ថងៃទី​២៥ ខែ​មេសា​នេះ រួមទាំង​ម៉ូតូ​មួយ​គ្រឿង​ហើយ​បញ្ជូន​មក​ខេត្ត​ព្រះវិហារ​វិញ​។ ជនសង្ស័យ ត្រូវបាន​នគរបាល​ក​សាង​សំណុំរឿង​បញ្ជូនទៅ​តុលាការ​ដើម្បី​ផ្តន្ទាទោស​តាម​នីតិវិធី​ច្បាប់​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×