Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! ធ្លាប់តែ​ឃើញ​មង្គលកា​រ គេ​ស្លៀកពាក់​ស្អា​តៗ តែចម្លែក​អី កូនកំលោះ​នេះ បែរ​ដោះ​អាវ​ប​បង្អួត​សាច់​ដុំ​កង់​ៗ លុះ​សួរ​ហេតុផល​ប្រាប់​បែបនេះ​ថា…

ថ្មីៗនេះ អ្នកលេងបណ្តាញសង្គម ពិតជាមានការលាន់មាត់ភ្ញាក់ផ្អើលគ្រប់ៗគ្នាតែម្តង បន្ទាប់ពីបានឃើញកូនកំលោះជនជាតិឥណ្ឌូនេស៊ីម្នាក់ បានធ្វើរឿងដ៏ប្លែក នៅក្នុងមង្គលការរបស់ខ្លួន ដោយបង្អួតសាច់ដុំទាំងកង់ៗ ឡើងញាក់សាច់តែម្តង។

តែទោះជាយ៉ាងណា តាមពិតទៅ កូនកំលោះរូបនេះដែលមានឈ្មោះថា Fareza Febriano បានរៀបមង្គលការតាំងពីឆ្នាំ២០១៨ មកម្ល៉េះ។ តែបណ្តារូបថតនៃមង្គលការដ៏គួរឲ្យចាប់អារម្មណ៍របស់គាត់ ត្រូវបានគេចែករំលែកនៅលើបណ្តាញសង្គម នាពេលថ្មីៗនេះឡើងវិញ។

តែយ៉ាងណាមិញ ទាក់ទងមូលហេតុដែលដោះអាវនៅក្នុងពិធីមង្គលការរបស់ខ្លួនបែបនេះ លោក Fareza បានប្រាប់ឲ្យដឹងថា រូបភាពទាំងនេះ គឺជាអំឡុងពេលនៃពិធីសូត្រមន្តប៉ុណ្ណោះ ហើយធ្វើបែបនេះ មុនពេលពិធីមង្គលការ គឺដើម្បីលាងជម្រះ​កាយ សំអាតចិត្តទាំងខាងក្នុង និងខាងក្រៅ បន្សុទ្ធរាងកាយ។

សូមបញ្ជាក់ថា លោក Fareza គឺជាអ្នកលេងសាច់ដុំ ដែលមានសញ្ញាបត្រផ្នែកកាយវប្បកម្មម្នាក់ផងដែរ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×