Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបនៃទីផ្សារគោលមានចំនួន ៨២៣,៤៥លានរៀលកាលពីថ្ងៃសុក្រនៃថ្ងៃបិទបញ្ចប់ឆ្នាំ២០២១

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ១,២៨ភាគរយ មកបិទនៅ ៤៧៣,៣៩ពិន្ទុកាលពីថ្ងៃសុក្រសប្តាហ៍មុននេះ។

ភាគហ៊ុនចំនួន ៤​ពីផ្សារគោលដែលរួមមាន៖ កំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) ភាគហ៊ុនអេស៊ីលីដា (ABC) រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ(PWSA) និងតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) ធ្លាក់ចុះចំនួន ២០០ ២០០ ៤០ និង១០ រៀលរៀងគ្នា។

រីឯភាគហ៊ុនឌីប៊ីឌី (DBDE) នៃផ្សារកំណើនក៏បានធ្លាក់ចុះចំនួន ១០រៀល មកបិទត្រឹម២.៣១០ រៀលក្នុងមួយភាគហ៊ុន។ ខណៈភាគហ៊ុនពីរផ្សេងទៀតដែលមានរួមមាន ហ្ក្រេនធ្វីន (GTI) និង​ផេសថិក (PEPC) បានរក្សាតម្លៃថេរ។ តម្លៃជួញដូរសរុបនៃទីផ្សារគោលមានចំនួន ៨២៣,៤៥លានរៀល​​​ រីឯតម្លៃជួញដូរសរុបនៃទីផ្សារកំណើនមានចំនួន ៣០,២៧លានរៀល៕

×