Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ខេត្តកំពត ទទួលភ្ញៀវទេសចរជិត ១០ម៉ឺននាក់ ទៅកម្សាន្ត នាឱកាសឆ្លងឆ្នាំសកល ២០២២

កំពត៖​ នាឱកាសឆ្លងឆ្នាំសកល២០២២ កំពតនៅតែជាខេត្តមួយ​ ដែលមានភ្ញៀវទេសចរចូលមកសម្រាកកម្សាន្តច្រើន ប្រមាណជិត ១០ម៉ឺននាក់​​​។

លោក សយ ស៊ីណុល ប្រធានមន្ទីរទេសចរណ៍ខេត្តកំពត បានឱ្យដឹងថា ភ្ញៀវទេសចរដែលមកសម្រាកកម្សាន្ត តាមរមណីយដ្ឋាននានាក្នុងខេត្តកំពត និងភ្ញៀវចូលរួមពិធីឆ្លងឆ្នាំនាពេលរាត្រី មានចំនួន ៩៦.១៣៨នាក់ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំទៅ មានការកើនឡើងប្រមាណ ២៥,៩៤% ក្នុងនោះ ភ្ញៀវទេសចរកំសាន្តពេលថ្ងៃតាមរមណីយដ្ឋានានាក្នុងខេត្ត សរុបចំនួន ១៩.៤០៥នាក់ កើនឡើង ២.៨៣% ដោយភ្ញៀវទេសចរជាតិមានចំនួន ១៩.២៨១នាក់ ភ្ញៀវបរទេសផ្ទៃក្នុងមានចំនួន ២៨៨នាក់ ហើយភ្ញៀវដែលមកចូលរួមកំសាន្តពេលរាត្រីនៅក្នុងក្រុង និងគោលដៅទេសចរណ៍សំខាន់ៗមានចំនួន ៧៦.៦៣៣នាក់ មានការកើនឡើងប្រមាណ ៣១.៥%។

លោកបានបន្តថា ចំពោះសណ្ឋាគារ ផ្ទះសំណាក់ បឹងហ្គាឡូ ត្រូវបានកក់អស់ស្ទើរ ១០០% សំរាប់យប់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ហើយយប់សម្រាប់ថ្ងៃទី០១ ខែមករា ឆ្នាំ២០២២  ភ្ញៀវបានបន្តកក់បន្ទប់ប្រមាណ ៨០%។

លោកបានបញ្ជាក់ថា ក្នុងខេត្តកំពតចំពោះសេវាស្នាក់នៅមានបន្ទប់សរុបចំនួន ៤.៣៧១បន្ទប់ ចំណែកឯតម្លៃសេវាកម្មមួយចំនួនតូច បានតម្លើងថ្លៃក្នុងរង្វង់ពី ៥ទៅ១០%។ ចំពោះសេវាកម្មផ្នែកម្ហូមអាហារ ជាទូទៅភោជនីយដ្ឋាន អាហារដ្ឋាន និងសេវាភេសជ្ជៈ  បានបើកដំណើរការអាជីវកម្មឡើងវិញស្ទើរ ១០០% ក្នុងខេត្ត ហើយក្នុងឱកាសឆ្លងឆ្នាំសកលនេះដែរ គឺពុំមានបាតុភាពការតម្លើងថ្លៃពុំសមរម្យនោះទេ៕

×