Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ស្រវឹងស្រាធ្លាក់ភ្នែក បើករថយន្តហោះឡើងសួនផ្លូវ ជ្រុលទៅបុ.ករះរថយន្តចតស្ងៀម ជាច្រើនគ្រឿង បណ្តាលឲ្យរងការខូចខាតយ៉ាងធ្ងន់ធ្ងរ

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក HILLIX VIGO មួយគ្រឿង ក្នុងល្បឿនយ៉ាងលឿនហោះ ឡើងសួនឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.ករះរថយន្តចតស្ងៀមជាច្រើនគ្រឿង រងការខូចខាតយ៉ាងធ្ងន់ធ្ងរ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ១១និង២០នាទីយប់ ថ្ងៃទី២ ខែមករា ឆ្នាំ២០២២ ស្ថិតនៅតាមបណ្តោយផ្លូវមហាវិថីឈ្នះ ឈ្នះ ក្នុងសង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។

យោងតាមការបញ្ជាក់ពីពលរដ្ឋ នៅកន្លែងកើតហេតុ បានប្រាប់ឲ្យដឹងថា មុនកើតហេតុ គាត់បានឃើញបុរសជនជាតិចិនម្នាក់ ស្រវឹងស្រាធ្លាក់ភ្នែក បានបើករថយន្តម៉ាក HILLIX VIGO មួយគ្រឿង ពណ៌សពាក់ផ្លាកលេខ ភ្នំពេញ 2AX-0686 បើកបរតាមបណ្តោយផ្លូវវិមានឈ្នះឈ្នះ ក្នុងទិសដៅពីជើងមកត្បូង ក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ បានរេចង្កូតហោះឡើងសួន ឆ្លងទៅផ្លូវម្ខាងទៀត ជ្រុលទៅបុ.ករះរថយន្តជាច្រើនគ្រឿង ចតស្ងៀមនៅមុខមន្ទីរពហុព្យាបាល និងសម្ភពព្រហ្មវិហារ រងការខូចខាតយ៉ាងយ៉ាងធ្ងន់ធ្ងរ ហើយភ្លាមៗនោះដែរ តៃកុងរថយន្តបង្កជាជនជាតិចិន មិនព្រមឈប់ដោះស្រាយ ព្យាយាមបើករត់ទៅមុខ តែត្រូវសមត្ថកិច្ចតាមពីក្រោយ ឃាត់បានទាំងតៃកុងនិងរថយន្ត។

ក្រោយកើតហេតុខាងលើ សមត្ថកិច្ចមូលដ្ឋានសហការ ជាមួយនឹងផ្នែកជំនាញចរាចរណ៍ ចុះមកដល់រួចក៏ទំនាក់ទំនងទៅ ផ្នែកជំនាញចរាចរណ៍ក្រុង ឱ្យចុះមកវាស់វែងយករថយន្តស្ទូច មកស្ទូចយករថយន្តបង្កខាងលើ ទៅរក្សាទុកនៅខាង ការិយាល័យចរាចរណ៍ជំនាញផ្លូវគោក នៃស្នងការនគរបាលរាជធានីភ្នំពេញ រងចាំដោះស្រាយនៅពេលក្រោយ៕ រក្សាសិទ្ធិដោយ ៖ សាមេត

×