Thursday, March 26, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

បុរសជនជាតិចិនម្នាក់ បើករថយន្តស៊េរីទំនើប លឿនជ្រុលទៅបុ.កបង្គោលភ្លើង បណ្តាលឲ្យរងការខូចខាតយ៉ាងដំណំ

ភ្នំពេញ ÷ បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើបមួយគ្រឿង ក្នុងល្បឿនយ៉ាងលឿន ជ្រុលទៅបុ.កបង្គោលភ្លើងបំភ្លឺផ្លូវ ចំពាក់កណ្តាលយ៉ាងពេញទំហឹង បណ្តាលឲ្យដាច់អំពូលហ្វា ធ្លាក់ពីលើត្រូវកញ្ចក់រថយន្ត រងការខូចខាតយ៉ាងដំណំ សំណាងល្អមិនគ្រោះថ្នាក់ដល់មនុស្ស។

ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះដែរ បានកើតឡើងកាលពីវេលាម៉ោង ៣ និង ២០នាទីទៀបភ្លឺ ថ្ងៃទី ៣ ខែមក​រា ឆ្នាំ២០២២ ដែលស្ថិតនៅតាមបណ្ដោយផ្លូវព្រះមុនីវង្ស ក្នុងសង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។

ប្រភពព័ត៌មានពីពលរដ្ឋនៅកន្លែងកើតហេតុ បានប្រាប់ឱ្យដឹងថា មុនកើតហេតុគេបានឃើញ បុរសជនជាតិចិនម្នាក់ បានបើករថយន្តស៊េរីទំនើប ពណ៌ខ្មៅ មួយគ្រឿងពាក់ផ្លាកលេខភ្នំពេញ 2BB-4144 បើកបរតាមបណ្តោយផ្លូវ៤៣២ ទិសដៅពីលិចមកកើត ក្នុងល្បឿនយ៉ាងលឿន ខណៈមកដល់ចំណុចកើតហេតុ បានជ្រុលចង្កូតទៅបុ.កនឹងបង្គោលភ្លើងមួយដើម ចំពាក់កណ្ដាលយ៉ាងពេញទំហឹង បណ្ដាលឲ្យរថយន្តរងការខូចខាត ផ្នែកខាងមុខ និងកញ្ចក់ខាងលើ ចំណែកឯបង្គោលភ្លើង រងការខូចខាតកំពឹត និងធ្លាក់អំពូលហ្វាពីលើមកក្រោម រងការខូចខាតអស់មួយចំនួន។ ហើយភ្លាមៗនោះដែរ ដោយមិនមានវត្តមានសមត្ថកិច្ច ចុះមកដល់ទីតាំងកន្លែងកើតហេតុនោះទេ។

បន្ទាប់ពីកើតហេតុខាងលើឃើញថា មិនមានវត្តមានសមត្ថកិច្ចមូលដ្ឋាន ចុះមកដល់ទីតាំងកន្លែងកើតហេតុ ស្រាប់តែមានបុរសពីរនាក់ ជាជនជាតិខ្មែរ បានមកដល់ចូលទៅក្នុងរថយន្ត បើករត់គេចខ្លួនបាត់ស្រមោល៕ រក្សាសិទ្ធិដោយ ៖ សា មេត

×