ដូចដែលបានដឹងហើយ នៅក្នុងអំឡុងពេលឆ្លងឆ្នាំប៉ុន្មានថ្ងៃនេះ ឃើញថា មានបងប្អូនប្រជាពលរដ្ឋយ៉ាងច្រើនកុះករ បានសម្រុកទៅដើរលេងកម្សាន្តនៅតាមរមណីយដ្ឋានផ្សេងៗ និងក៏ដូចទៅលំហែនៅតាមឆ្នេរសមុទ្រជាដើម។ ហើយពិតណាស់ ស្របពេលនោះ ការកកស្ទះចរាចរណ៍ក៏កើតមានឡើងផងដែរ នោះក៏ព្រោះតែការបើកបរគ្មានរបៀបខំរុលប្រជ្រៀតគ្នា គ្មានស្គាល់គន្លងអ្នកណាសោះឡើយ។
ជាក់ស្តែង ដូចវីដេអូត្រូវបានគេចែករំលែកកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ បង្ហាញករណីកកស្ទះចរាចរណ៍មួយនេះអុីចឹង ដែលស្ថិតនៅលើកំណាត់ផ្លូវជាតិលេខ៤ គឺបានធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម សម្តែងការហួសចិត្តគ្រប់ៗគ្នាតែម្តង បន្ទាប់ពីបានឃើញរថយន្តអ្នកទៅដើរលេងបោះតង់សម្រុកចាកចេញពីកំពង់សោមវិញ ដោយបើកបររហូត ៦ ជួរ ដែលធ្វើឲ្យអ្នកទិសមកពីភ្នំពេញ ទៅកំពង់សោម សឹងតែរកផ្លូវបើកមិនកើត។
ក្រោយពីបានឃើញបែបនេះ មហាជនបានធ្វើការរិះគន់យ៉ាងចាស់ៗដៃថា៖ «ប្រញាប់ពេកភ្លេចយកខួរទៅតាម, ឆ្នាំចាស់ផ្លាស់ចូលឆ្នាំថ្មី តែចរិកចាស់បើកបរមិនគោរពច្បាប់ហ្នឹងមិនដូរសោះ ដូរតែឆ្នាំថ្មី កើនតែអាយុ, សួរថាអ្នកណាមិនប្រញាប់ អ្នកណាចង់ឈប់ស្ទះផ្លូវ តែកុំប្រកាន់អី ឆ្កែបើឡានតែប៉ុណ្ណឹង!, ដើម្បីភាពជោគជ័យ គឺឆ្ពោះទៅមុខចឹងហើយ សំណាងណាស់ខ្ញុំអត់បានទៅ កុំអីត្រូវឈឺចិត្តព្រោះអ្នកជោគជ័យអស់ហ្នឹងដែរហើយ,…»៕ រក្សាសិទ្ធិិដោយ៖ លឹម ហុង




