Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ញាក់សាច់! បែកធ្លាយ​វីដេអូ​របស់ វិល្លាម ចេះ​ក្បាច់​គុណ​ដ៏​មិនធម្មតា អាច​គ្រវីដំបង​២​កំណាត់​​យ៉ាង​​ស្ទាត់​ជំនាញ

ប្រិយមិត្តបានដឹងហើយ ចំពោះរឿងរ៉ាវមេបក្សខ្មែរក្រោកលោក សុខ សុវណ្ណវឌ្ឍនាសារពង្ស ហៅ វិល្លាម គ័ង ដែលពេលនេះ មានឈ្មោះជាមេចោរទៅវិញ បន្ទាប់ពីបានដឹកនាំបក្ខពួកចេញទៅប្លន់ផ្ទះអ្នកលក់ឡេអនឡាញ អ៊ាន សៀវម៉ី យកគ្រឿងពេជ្រជាច្រើនឈុត ដែលមានតម្លៃខ្ទង់លានដុល្លារ។

តែទោះយ៉ាងណា ករណីចេញប្លន់របស់លោកមេបក្សខ្មែរក្រោករូបនេះ គឺហាក់ដូចជារឿងកំប្លុកកំប្លែង ព្រោះថា ក្រោយពេលចាប់ខ្លួន លោក វិល្លាម បានឆ្លើយសារភាពយ៉ាងរំភើយថា មូលហេតុដែលខ្លួន និងបក្ខពួកចេញទៅប្លន់បែបនេះ គឺដោយសារជ្រេញនឹងអ្នកលក់ឡេ អ៊ាន សៀវម៉ី ពូកែសម្ញែងពេជ្រពេក និងក៏បានបង្អាប់ថា គ្រឿងពេជ្រដែលប្លន់បានទាំងនោះ យកទៅលក់គ្មានប៉ុន្មាននោះទេ ពោលគឺសុទ្ធតែរបស់ថោកៗប៉ុណ្ណោះឯង។

តែដោយឡែក ងាកមកមើលវីដេអូកម្សាន្តឯណេះវិញ របស់លោក វិល្លាម ឃើញថាបានកំពុងធ្វើឲ្យមហាជនអ្នកលេងបណ្តាញសង្គម ផ្ទុះការចាប់អារម្មណ៍យ៉ាងខ្លាំង និងស្ទើរតែមិនគួរឲ្យជឿ ខណៈបានឃើញ លោក វិល្លាម ចេះក្បាច់គុណដ៏មិនធម្មតា ដែលអាចគ្រវីដំបង២កំណាត់ទ្វេ៨ទិស យ៉ាងស្ទាត់ជំនាញដូច លី សៀវឡុង អុីចឹង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×