រុស្ស៊ីអះអាងថា ការបង្កើនកម្លាំងយោធាជើងទឹក គឺសំដៅរក្សាស្ថិរភាពនាវាចរ និងធានាសន្តិសុខផលប្រយោជន៍ជាតិ។
ទីភ្នាក់ងារសារព័ត៌មាន TASS នៅថ្ងៃម្សិលមិញនេះ (៣០/១០) បានដកស្រង់សេចក្តីប្រកាសរបស់ឧត្តមនាវាមេបញ្ជាការយោធាជើងទឹកអាមេរិក Vladimir Korolyov ថា ៖ “យោធាជើងទឹករុស្ស៊ី ដណ្តើមយកវិញនូវការបង្ហាញវត្តមានពាសពេញផ្ទៃសមុទ្រតាមរយៈនាវាប្រយុទ្ធជាង ១០០គ្រឿង នៃកងនាវា៤ កំពុងប្រតិបត្តិការនៅតាមបណ្តាចំណុចក្តៅ ក៏ដូចជាតំបន់សមុទ្រឆ្ងាយៗលើពិភពលោក”។
បណ្តានាវាប្រយុទ្ធក្នុងកងនាវា Baltic របស់រុស្ស៊ី
តាមនាយឧត្តមនាវារុស្ស៊ីនោះការដែលយោធាជើងទឹកប្រទេសនេះវិលត្រឡប់មកកាន់បណ្តាមហាសាគរលើពិភពលោក គឺគ្រាន់តែសំដៅធានាសន្តិសុខរបស់ក្រុងមូស្គូ និងរក្សាស្ថិរភាពក្នុងសភាពការណ៍កើតមានគ្រោះគំរាមកំហែងលើសមុទ្រកាន់តែច្រើនឡើងៗ។
រយៈពេលកន្លងទៅថ្មីៗនេះ រុស្ស៊ីប្រឹងប្រែងធ្វើទំនើបកម្មកងកម្លាំងជើងទឹក តាមរយៈការរំសាយចោលបន្តិចម្តងៗនូវនាវាប្រយុទ្ធខ្នាតធំ ហើយប្រមូលផ្តុំផលិតនាវាប្រយុទ្ធខ្នាតតូច និងនាវាផ្ទុកកាំជ្រួចធុនតូចដែរ តែបំពាក់កាំជ្រួចរយៈចម្ងាយឆ្ងាយ មានកម្លាំងប្រយុទ្ធខ្លាំង ជាអាទិ៍ កាំជ្រួច Kalibr និង S-400។
ក្រៅពីការបង្កើនកងកម្លាំងនាវាលើផ្ទៃទឹក ក្រសួងការពារជាតិរុស្ស៊ីក៏ប្រឹងប្រែងបង្កើនកម្លាំងនៃកងនាវាមុជទឹក និងកងកម្លាំងទ័ពអាកាសជើងទឹក បំពាក់ដោយយន្តហោះប្រយុទ្ធទំនើបៗ៕ ដោយ ៖ សូយន