Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចប់​បាត់! ស្រប​ពេល​គ្រូ អួន សា​រ៉ាត់ កំពុង​សង្គ្រោះ​ជីវិត​បន្ទា​ន់ ខណៈ​ប្រពន្ធ​ប្រកាស​លក់​ផ្ទះ ស្រាប់តែ​ប្តី​ប្រពន្ធ​មួយ ចេញ​មក​ប្តឹ.ង​ចោទ​ថា​ជា​ជន​ឆ​បោ.ក ដោយ​បញ្ជា​ក់​ច្បាស់​ៗ​ថា…

ជឿថាប្រិយមិត្តជាច្រើន​ប្រហែលបានទទួលជ្រាបរួចហើយ ពីព័ត៌មានទាក់ទងគ្រូបណ្តុះបណ្តាលម្នាក់មានឈ្មោះថា អូន សារ៉ាត់ ដែលពេលនេះកំពុងតែសម្រាកព្យាបាលនៅក្នុងមន្ទីរពេទ្យ ហើយមានសង្ឃឹមតិចណាស់ ព្រោះលោកមានបញ្ហារលាកសួតធ្ងន់ធ្ងរ បន្ទាប់ពីលោកឆ្លងជំងឺកូវីដវាយលុកលឿនពេក។

ដោយសារតែស្ថានភាពរបស់លោក អួន សារ៉ាត់ កាន់ធ្ងន់ទៅៗ ហើយគ្រូពេទ្យបានបញ្ជាក់ថា ត្រូវតែបញ្ជូនធ្វើការវះកាត់សួតជាបន្ទាន់នៅក្រៅប្រទេស ជាហេតុធ្វើឲ្យប្រពន្ធរបស់លោក បានសម្រេចចិត្តប្រកាសលក់ផ្ទះឡៃឡុង ដើម្បីយកលុយទៅព្យាបាលប្តីបន្តនៅក្រៅប្រទេស។ នេះបើតាមភរិយាលោក អួន សារ៉ាត់ បានបង្ហោះឲ្យដឹងថា លក់ផ្ទះឡាយឡុងបន្ទាន់​ ព្យាបាលលោកគ្រូ អួន សារ៉ាត់ ពេលនេះលោកគ្រូអួន​ សារ៉ាត់​មានបញ្ហាសុខភាពធ្ងន់ធ្ងរ នៅមានឱកាសព្យាបាលគាត់តែ៥ថ្ងៃទៀតទេ។ ​

ឥឡូវនេះ នាងខ្ញុំខ្វះខាតលុយយកគាត់ទៅព្យាបាលនៅក្រៅប្រទេស​។ បងប្អូនជួយទិញផ្ទះនាងខ្ញុំ​ផង​ នាងខ្ញុំលក់ឡាយឡុង​ ដេីម្បីយកប្រាក់មកព្យាបាលគាត់​អោយទាន់ពេល។ យេីងមិនអាចបាត់បង់គាត់បានទេ​ ព្រោះគាត់ជាធនធានដ៏កម្រ​ ជាធនធានដ៏សំខាន់សម្រាប់សង្គមជាតិ។ គាត់បានផ្តល់ចំណេះដឹងល្អៗ​ ផ្នត់គំនិតល្អៗ​ជាច្រេីនដល់សង្គម។​

តែអ្វីដែលមិននឹកស្មានដល់នោះ ស្របពេលលោក អួន សារ៉ាត់ ធ្លាក់ខ្លួនឈឺធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ ហើយពេលនេះ ប្រពន្ធលោកក៏ប្រកាសលក់ផ្ទះឡៃឡុង ដើម្បីយកលុយព្យាបាលជំងឺប្តី ស្រាប់តែគណនីហ្វេសប៊ុកមួយមានឈ្មោះថា Phann Sreynga ដែលតាំងរូបពីរនាក់ប្តីប្រពន្ធ បានបង្ហោះរូបលោក អូន សារ៉ាត់ និងភ្ជាប់ជាមួយក្រដាសពាក្យបណ្តឹងលើរូបលោក និងព្រមទាំងបញ្ជាក់ទាំងការហួសចិត្តបែបនេះថា៖ «នាងខ្ញុំបាន ប្ដឹ..ង ជន បោ..កប្រា..ស់ អួន សារ៉ាត់ ចៃដន្យម្លេះ ដី..កា..តុ..លា..កា ទៅដល់ ក៏ធ្លា..ក់ខ្លួនឈឺ ភ្លាមៗ ចូលខ្លួនទៅបំភ្លឺអត់បាន។ អត់មានធ្វើចឹងទេ ប្រមូលលុយប្រជាជនបានច្រើនណាស់ ទូទាំងប្រទេស លុយរាប់លានដុល្លា អត់មានរឿង ចេញ ក្បាច់ លក់ ឡាន លក់ ដី( ដីក្រុមហ៊ុន King cow ដែលមានឈ្មោះ ខ្ញុំ និង អួន សារ៉ាត់) លក់ផ្ទះ ចេញទៅក្រៅប្រទេសចឹងទេ។ សូមថ្នាក់ដឹកនាំ ទាំងអស់ជួយ រកយុ..ត្តិធ..ម៍ ជួយ ចា..ប់ជ..នបោ..កប្រា..ស់នេះផង »។

តែទោះយ៉ាងណា ក្រោយដើមបណ្តឹងខាងលើនេះ បានប្រកាសប្តឹងយ៉ាងចំហរបែបនេះរួច ស្រាប់តែការបង្ហោះរបស់ខ្លួន ក៏ត្រូវគេ Report ដោយម្ចាស់គណនីខាងលើបានបញ្ជាក់ឲ្យដឹងថា គេ Report post ខ្ញុំយប់មិញហើយ។ តែទោះជាយ៉ាងណា នៅព្រឹកនេះថ្ងៃទី៤ ខែមករា ឆ្នាំ២០២១ ដើមបណ្តឹងប្តីប្រពន្ធនេះ ក៏បានបន្តបង្ហោះភ្ជាប់ដីកោះហៅទៅបំភ្លឺឲ្យដឹងបន្ថែមថា «ដូចខ្ញុំបាននិយាយពីម្សិលមិញចឹង ដីកាកោះ ខ្ញុំចូលខ្លួនបំភ្លឺរួចហើយ នៅថ្ងៃ 20 ធ្នូ 2021»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×