Saturday, April 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ពន្ធដារ​ប្រមូល​ពន្ធ​ជាង ៧៦១​លាន​ដុល្លារ នៅក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨

spot_img

​ភ្នំពេញ​៖ អគ្គនាយកដ្ឋាន​ពន្ធដា​រ បាន​ថ្លែងថា ត្រីមាស​ទី​១ ឆ្នាំ​២០១៨ អគ្គនាយកដ្ឋាន​ពន្ធដា​រ ប្រមូនបានព​ន្ធ​-​អាករ​បាន​ជាង ៧៦១,៦១​លាន​ដុល្លារ បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​២០១៧ កើន​ឡើង​ជាង​៦៧,២១​លាន​ដុល្លារ​។​

​នេះ​បើ​តាម​សេចក្តីប្រកាស​ព័ត៌មាន កិច្ចប្រជុំ​បូក​សរុប​លទ្ធផល​ប្រមូល​ចំណូល​ពន្ធ​ប្រចាំ​ខែ​មីនា និង​ប្រចាំត្រីមាស​ទី​១ ឆ្នាំ​២០១៨ ព្រមទាំង​ទិសដៅ​សម្រាប់​អនុវត្ត​បន្ត ឆ្នាំ​២០១៨ របស់​អគ្គនាយកដ្ឋាន​ពន្ធដារ នា​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ក្រោម​អធិបតីភាព​លោក អូន ព័ន្ធមុនីរ័ត្ន ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច​និង​ហិរញ្ញវត្ថុ​។​

​លោក គង់ វិបុល ប្រតិភូ​រាជរដ្ឋាភិបាល​ទទួលបន្ទុក​ជា​អគ្គនាយក នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ បាន​លើកឡើង​ថា ក្នុង​ខែ​មីនា ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូល​បាន​តាម​ប្រព័ន្ធគ្រប់គ្រង​ទិន្នន័យ​ចំណូល​អន​ឡាញ មាន​ចំនួន ១ .៧៨៦,០៩​ពាន់​លាន​រៀល (​ប្រមាណ ៤៤៦,៥២​លាន​ដុល្លារ​) និង​បាន​ធ្វើ​បែបបទ​បង់​ចូល​ថវិកា​ជាតិ​បាន​ចំនួន ៨៩៧,១៧​ពាន់​លាន​រៀល (​ប្រមាណ ២២៤,២៩​លាន​ដុល្លារ​) ស្មើនឹង ១១,៦៦% នៃ​ផែនការ​ច្បាប់ ក្នុងនោះ​ថវិកា​ថ្នាក់​ជាតិ​ចំនួន ៧៩២,៦១​ពាន់​លាន​រៀល (​ប្រមាណ ១៩៨,១៥​លាន​ដុល្លារ​) ស្មើនឹង ៨៨,៣៤% និង​ថវិកា​ថ្នាក់ក្រោម​ជាតិ​ចំនួន ១០៣,៦៧​ពាន់​លាន​រៀល (​ប្រមាណ ២៥,៩១​លាន​ដុល្លារ​) ស្មើនឹង ១១,៥៥% ប្រសិនបើ​ប្រៀបធៀប​ទៅនឹង​ខែ​មីនា ឆ្នាំ​២០១៧ ការប្រមូល​ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ មាន​ការកើនឡើង​ចំនួន ១១៧,៩២​ពាន់​លាន​រៀល (​ប្រមាណ ៣០,៧៧​លាន​ដុល្លារ​) ពោល​គឺ​កើនឡើង ៧,០៧%​។​

ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ ចំណូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ដែល​ប្រមូលបាន​មាន​ចំនួន ៣.០៤៦,៤៤​ពាន់​លាន​រៀល (​ប្រមាណ ៧៦១,៦១​លាន​ដុល្លារ​) ប្រមាណ ៣៩,៦% នៃ​ផែនការ​កំណត់ដោយ​ច្បាប់ ប្រសិនបើ​ប្រៀបធៀប​នឹង​ត្រីមាស​ទី​១ ឆ្នាំ​២០១៧ ឃើញ​ថា​ការប្រមូល​ពន្ធ​-​អាករ​គ្រប់​ប្រភេទ ក្នុង​ត្រីមាស​ទី​១ ឆ្នាំ​២០១៨ កើនឡើង ២៦៨,៨៤​ពាន់​លាន​រៀល (​ប្រមាណ ៦៧,២១​លាន​ដុល្លារ​)​។​

​លោក អូន ព័ន្ធមុនីរ័ត្ន បាន​ផ្តល់​អនុសាសន៍​ណែនាំ​បន្ថែម​ដល់​អគ្គនាយកដ្ឋាន​ពន្ធ​ដារ ត្រូវ​បន្ត​ពង្រឹង​ការគ្រប់គ្រង​ប្រមូល​ពន្ធ និង​អាករ​នានា​ឱ្យ​ប្រសើរ​ឡើង​ថែម​ទៀត ជាពិសេស​អាក​រលើ​តម្លៃ​បន្ថែម​។ បន្ត​ពង្រឹង​អាករ​ពិសេស តាមរយៈ​ពង្រឹង​កិច្ចសហការ​រវាងអគ្គ នាយកដ្ឋាន​ពន្ធដារ និង​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា ធានាបាន​នូវ​រក្សាបាន​នូវ​តុល្យភាព និង​ការប្រកួតប្រជែង​ដោយ​ស្មើរ​ភាព នៃ​សហគ្រាស​នាំចូល និង​សហគ្រាស​ផលិត​ក្នុងស្រុក​។​

បន្ត​ពង្រឹង​និង​ធ្វើឱ្យ​ប្រសើរឡើង​ថែមទៀត ចំពោះ​យន្តការ​នៃ​ការងារ​សវនកម្ម​សហ​គ្រា​ស​។ ​​គាំទ្រ​ចំពោះ​យន្តការ​នៃ​អនុវត្ត​ប្រព័ន្ធ​តាមដាន​ឯកសារ (Document Tracking)​។​

​លោក​រដ្ឋមន្ត្រី ក៏​បាន​ណែនាំ​បន្ថែម​ដល់​គ្រប់​អង្គភាព​ឲ្យ​បន្ត​ខិតខំ​ពង្រឹង​ការអនុវត្ត​ច្បាប់ វិន័យ​ការងារ និង​ត្រូវ​មាន​ភាពទន់ភ្លន់​តែ​ម៉ឺងម៉ាត់ ដោយ​ផ្អែក​ទិដ្ឋភាព​ច្បាប់ ក្នុង​ការឆ្លើយតប​ទៅ​កាន់​អ្នក​ជាប់ពន្ធ ឲ្យ​អ្នកជាប់ពន្ធ​រីករាយ​ទទួលយក និង​ស្ម័គ្រចិត្ត​បង់ពន្ធ​គ្រប់ៗ​គ្នា​៕ ដោយ ៖ បញ្ញាស័ក្តិ

spot_img
×