Jasmine ថតជាមួយមិត្តប្រុស ពីមុខលុយដែលឈ្នះ
Jasmine Zheng អាយុ ២១ឆ្នាំ កំពុងបំពេញបែបបទចាំបាច់ ដើម្បីប្តឹងសង្សាររបស់ខ្លួនក្រោយពីយុវជននេះ លេងល្បែងហើយឈ្នះបាន ៥០០.០០០ដុល្លារ ។ សង្សាររបស់នាងឈ្មោះ Zhiwei Zheng ត្រូវបានចោទប្រកាន់ថា បន្ទាប់ពីឈ្នះល្បែងបានលុយមួយចំនួនធំនាសណ្ឋាគារមួយ នៅទីក្រុង Atlantic ក៏បោះបង់សង្សារខ្លួនចោល ។ Jasmine ឲ្យដឹងថា សង្សាររបស់នាងគឺជាមនុស្សងប់ងល់នឹងល្បែង ហើយតែងចាញ់ជាប្រចាំ ។
ប៉ុន្តែនាយប់មួយទៅកាន់ Atlantic ដើម្បីលេងល្បែង យុវជនរូបនេះបានឈ្នះលុយកន្លះលានដុល្លារ ។ Jasmine និយាយថា ដំបូងខ្ញុំគ្រាន់តែអង្គុយមើល ប៉ុន្តែក្រោយមកខ្ញុំក៏រួមលេងជាមួយគាត់ ។ នាងបន្តថា ពេលទៅកាន់ Atlantic លេងល្បែងពួកគេបានព្រមព្រៀងគ្នាជាមុនថានឹងយកលុយទាំងអស់លេងតែមួយក្តាប៉ុណ្នោះ ហើយប្រសិនបើឈ្នះនោះនឹងចែកជាពីរស្មើគ្នា។
ក្រោយពេលឈ្នះបានចំនួនលុយខាងលើគូសង្សារមានដើមកំណើតចិនពីររូបនេះ បានស្ពាយលុយមួយបាឡូវិលត្រឡប់ទៅផ្ទះវិញ ។ Zhewei បានទិញនាឡិកាតម្លៃ ៣៨.០០០ដុល្លារ ពាក់បង្អួតតាមហ្វេសបុក ។
ចំនួនលុយដ៏ច្រើនដែលអ្នកទាំងពីរទទួលបាន ។
ប៉ុន្តែ Zhiwei ពុំបានឲ្យលុយចំណែករបស់មិត្តស្រីទេ ហើយ Jasmine ព្រោះតែជឿមិត្តប្រុសរបស់ខ្លួនក៏ពុំទារលុយដែរ ប៉ុន្តែអ្វីៗតែងប្រែប្រួល ។ សង្សាររបស់នាងចាប់ផ្តើមប្រកៀកដៃគ្នាជាមួយនារីផ្សេងទៀត ។ ហើយនាងទ្រាំលែងបានក៏សុំបែកផ្លូវគ្នា ។ បើតាមនាងនោះគឺចំនួនលុយយ៉ាងច្រើនបានធ្វើឲ្យ Zhiwei ប្រែប្រួលរួចបញ្ចប់ចំណងស្នេហ៍របស់ពួកគេភ្លាមៗតែម្តង ។
ឥឡូវនេះ Jasmine ឲ្យដឹងថា ក្រៅពីទាមទារលុយចំណែកឈ្នះល្បែង ហើយនាងនៅទាមទារឲ្យសង្សារក្បត់ចិត្តម្នាក់នេះសង “ការប៉ះទង្គិចស្មារតីយ៉ាងធ្ងន់ធ្ងរ” ដែលមានចំនួនទឹកប្រាក់ ៥០០.០០០ដុល្លារ ៕ ចន្ទ្រា