យើងធ្លាប់តែដឹងថា មនុស្សណាដែលចូលចិត្តញាំច្រើន ផឹកច្រើន និងគេងច្រើន ប្រាកដជាធាត់ និងដុះក្បាលពោះជាមិនខាននោះទេ ចំណែកស្វានេះក៏ដុះក្បាលពោះដូចមនុស្សដែរ ទំនងវាស៊ីចំណីច្រើនពេកហើយ។
បើមើលតាមវីដេអូ ក្បាលពោះរបស់វាស្ទើរតែប៉ុនខ្លួនវាទៅហើយ ហើយការដែលដុះក្បាលពោះខ្លាំងពេកនេះទំនងមកពីវាស៊ីមិនរើស ចំណីដែលអ្នកទេសចរដាក់ឲ្យវា។ វាស៊ីសូម្បីតែបន្លែ និងនំជាដើម ហើយផឹកទឹកក្រូចទៀតផង៕ សុភ័ក្ត្រ