Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត នឹងសាងសង់រួចរាល់នៅចុងខែមិនា រំពឹងថាអាចមានសមត្ថភាពទទួលអ្នកដំណើរ និងអ្នកទេសចរបានប្រមាណ ១លាននាក់ ក្នុងមួយឆ្នាំ

កំពត៖ ក្រសួងទេសចរណ៍ រំពឹងថា នៅពេលកំពង់ផែទេសចរណ៍អន្តរជាតិខេត្តកំពត សាងសង់រួចរាល់នៅចុងខែមិនាខាងមុខនេះ អាចមានសមត្ថភាពទទួលអ្នកដំណើរ និងអ្នកទេសចរបានប្រមាណ ១លាននាក់ ក្នុងមួយឆ្នាំ ហើយម្យ៉ាងវិញទៀតកំពង់ផែនេះ ក៏នឹងចូលរួមចំណែកលើកស្ទួយវិស័យទេសចរណ៍របស់កម្ពុជាបន្ថែមទៀត ជាពិសេសរមណីយដ្ឋាននានាក្នុងខេត្តកំពត និងទិសដៅតំបន់ឆ្នេរផ្សេងៗទៀត។

បច្ចុប្បន្នភាព​ ការសាងសង់កំពង់ផែទេសចរណ៍អន្តរជាតិ ក្នុងខេត្តកំពតមួយនេះ មានការយឺតយ៉ាវបន្តិច ដោយសារវិបត្តិជំងឺកូវីដ-១៩ និងបញ្ហាអាកាសធាតុ ប៉ុន្តែគម្រោងនេះ សម្រេចបាន ៩០ភាគរយ និងគ្រោងបញ្ចប់កាសាងសង់នៅត្រឹមថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

លោក សុខ សុគុណ អគ្គនាយករងអភិវឌ្ឍន៍ទេសចរណ៍ នៃក្រសួងទេសចរណ៍ បានឱ្យដឹងថា បច្ចុប្បន្នគម្រោងទាំងមូល សម្រេចបានប្រមាណ៩០ភាគរយ ហើយកំពង់ផែទេសចរណ៍អន្តរជាតិនេះ នឹងក្លាយជាច្រកសមុទ្រអន្តរជាតិដ៏សំខាន់មួយ ដែលតភ្ជាប់ផ្នែកឆ្នេរសមុទ្រភាគខាងត្បូងរបស់ប្រទេសកម្ពុជា ពីខេត្តកំពតទៅកាន់ពិភពលោក។

គួរបញ្ជាក់ថា បើតាមលោក សុខ សុគុណ គម្រោងនេះ បានចាប់ផ្តើមបើកការដ្ឋានសាងសង់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០១៨កន្លងទៅ គ្រប់គ្រងគម្រោងរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន ហើយគ្រោងបញ្ចប់នៅពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ២០២១ ប៉ុន្តែដោយសារវិបត្តិជំងឺកូវីដ-១៩ និងការឆ្លងជំងឺនេះចូលដល់ក្នុងសហគមន៍ ព្រមទាំងបញ្ហាអាកាសធាតុផងនោះ បានធ្វើឱ្យដំណើរកាសាងសង់មានការយឺតយ៉ាវបន្តិច៕

×