Sunday, December 22, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

និស្សិត​ត្រូវ​ចេះ​បណ្តុះ​គំនិត ហើយ​ខិតខំ​ពង្រឹង​ចំណេះ​ជំនាញ​ទើប​មាន​អនាគត​ល្អ​

បន្ទាយមានជ័យ : ក្រុម​វាគ្មិន​និង​ថ្នាក់ដឹកនាំ ក៏ដូចជា​រៀមច្បង​សាស្ត្រាចារ្យ​បានផ្តល់​គំនិត ហើយ​បាន​ជម្រុញ​និស្សិត​អោយ​ចេះ​បណ្តុះ​គំនិត ហើយ​ខិតខំ​ពង្រឹង​ចំណេះ​ជំនាញ​របស់ខ្លួន នោះ​ទើប​ប្អូន​មាន​អនាគត​ល្អ​ត្រចះត្រចង់​ឡើង​បាន​។ នេះ​បើតាម​លោក​ស្តើង សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​និង​ជា​សាកលវិទ្យាធិការ​នៃ​សាកលវិទ្យាល័យ​ឯកទេស​នៃ​កម្ពុជា​(CUS) ផ្តល់​ផ្តល់​ពិសោធន៍​ជា​ដំបូន្មាន​ដល់​និស្សិត​ជាង​៥០០​នាក់​ក្នុង​សន្និសីទ​ស៊ី​យូ​អេស ឆ្នាំ​២០១៧ ក្រោម​ប្រធានបទ “​អនាគត​របស់​អ្នក​កសាងឡើង​ពី​សកម្មភាព​ប្រចាំថ្ងៃ​របស់​អ្នក​” នៅ​សាខា​សាកលវិទ្យាល័យ​នេះ​កាលពី​ថ្ងៃទី​៣០​តុលា​ឆ្នាំ​២០១៧​។​

​លោក វ័ន ធី នាយក​សាខា​ខេត្តបន្ទាយមានជ័យ​និយាយថា ក្នុង​ឆ្នាំ​សិក្សា​ថ្មី​នេះ ស៊ី​យូ​អេស ទទួលបាន​កំណើន​និស្សិត​ថ្មី​កើនឡើង​ច្រើន​គួរអោយកត់សម្គាល់ ហើយ​បច្ចុប្បន្ន​និស្សិត​កំពុង​សិក្សា​មាន​ជាង​១៦.០០០​នាក់ និង​និស្សិត​បញ្ចប់​ការសិក្សា​មាន​រួចហើយ​មាន​ជាង​៣​ម៉ឺន​នាក់ ហើយ​អត្រា​និស្សិត​មានការ​ងារ​ធ្វើ​ក៏​ខ្ពស់​សមរម្យ​។​នោះ​មកពី​គុណភាព​និង​វិន័យ​ក្នុងការ​បណ្តុះបណ្តាល​ត្រូវបាន​លើកកម្ពស់​។​

​លោក​បណ្ឌិត សឿ យ៉ាន វាគ្មិន​ម្នាក់​បានបង្ហាញ​ពី គន្លឹះ​ជោគជ័យ​ក្នុងការ​សិក្សា​និង​ការអភិវឌ្ឍន៍​ខ្លួន​សម្រាប់​យុវជន ដែល​នេះ​ទាមទារ​អោយ​យុវជន​ខ្លួនឯង មាន​វិធីសាស្ត្រ ចេះ​ប្រើប្រាស​ការប្រៀបធៀប​ដោយ​ផ្សារភ្ជាប់​ទំនាក់​ទំនងជា​គំនិត​ណាមួយ​រវាង​ទ្រឹស្តី​បាន​រៀន​ទៅនឹង​ការអនុវត្ត​ជាក់ស្តែង​។​បង្កើត​ទិន្នន័យ​ផ្សារភ្ជាប់​ពី​ប្រធានបទ​ជាក់លាក់​ណាមួយ​។​ចេះ​ប្រើប្រាស់​រូបារម្មណ៍​រវាង​ការចងចាំ​និង​សមត្ថភាព​ក្នុងការ​យល់ដឹង​របស់​អ្នក​។​

​ចំណែក​វាគ្មិន​ម្នាក់ទៀត លោក​បណ្ឌិត កែវ ជា ទីប្រឹក្សា​អាជ្ញាធរ​សវនកម្ម​ជាតិ​បានបង្ហាញ​ពី ការសិក្សា​នៅ​ឧ​ត្ត​ម​សិក្សា​ដើម្បី​ក្លាយជា​អ្នក​វិជ្ជាជីវ​:​ឆ្នើម ដែល​តម្រូវអោយ​និស្សិត​ត្រូវតែ​ខិតខំ​ព្យាយាម​យកចិត្តទុកដាក់​លើ​ការសិក្សា​អោយ​យល់​និង​ចេះដឹង​ស៊ីជម្រៅ​លើ​ទ្រឹស្តីបទ​ពិសោធន៍​មក​ផ្សារភ្ជាប់​មក​ការអនុវត្ត​ជាក់ស្តែង​ពីមួយថ្ងៃ​ទីមួយ​ថ​ហ​ងៃ​ពី​សាស្ត្រាចារ្យ​និង​ពី​មធ្យោបាយ​សិក្សា​ស្រាវជ្រាវ​ខ្លួនឯង​បន្ថែម​។​

​និស្សិត​សិក្សា​ហើយ ខ្លះ​មាន​ការងារ ខ្លះ​កំពុង​ស្វែងរក និង​សិស្ស​ទើប​ប្រលង​ជាប់​សញ្ញាប័ត្រ​មធ្យមសិក្សា​ទុតិយភូមិ​បានបង្ហាញ​របៀប​និង​គោលបំណង​នៃ​ការសិក្សា​របស់​ពួកគេ​ដើម្បីអោយ​មានការ​ងារ​ធ្វើ មាន​ផល​កម្រៃ​សមស្រប​និង​មាន​អនាគត​ដូច​រំពឹងទុក​។​

​ជា​ចុងក្រោយ​លោក​បណ្ឌិត ស្តើង សុខុម អនុរដ្ឋលេខាធិការ​ក្រសួងទេសចរណ៍​បាន​សង្កត់ធ្ងន់ថា​: ដើម្បី​ទទួលបាន​នូវ​ចំណេះ ជំនាញ​ខ្ពស់ ហើយ​ប្រើការ​បាន​ក្នុង​ទីផ្សារការងារ និស្សិត​ត្រូវតែមាន​ចេះ​បណ្តុះ​គំនិត​ដែលជា​គោលដៅ​ជាមុនសិន ហើយ​ត្រូវ​ចេះ​សួរ​ខ្លួនឯង​ថា តើ​យើង​ចង់បាន​អ្វី ចង់​ធ្វើ​អ្វី ចង់​ជ្រើសរើស​មុខវិជ្ជា​អ្វី​យកមក​សិក្សា ហើយ​មានបំណង​អ្វី​ជាក់លាក់​ក្នុងការ​ខិតខំ​សិក្សា​នោះ​? ពោលគឺ​អនាគត​របស់​អ្នកជា​និស្សិត​ផ្តើមចេញពី​សកម្មភាព​រប​ស់​អ្នក​ប្រចាំថ្ងៃ ហើយ​វា​នឹង​ជួយ​អោយ​អ្នកកំណត់​គោលដៅ​ជាក់លាក់​លើ​យុទ្ធសាស្ត្រ​និង​យុទ្ធវិធី​ក្នុងការ​សិក្សា ការស្រាវជ្រាវ​៕ ដោយ : បន្ទាយ​

 

×