Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សត្វ​ឆ្កែ១ក្បាល ផ្អើល​មនុស្ស​ជួយសង្គ្រោះ​រត់ចោល​ព្រៃបាត់ ទាំង​ក្បាល​ជាប់​ធុង​ជ័រ លុះ ៥ ថ្ងៃ ក្រោយ ទើប​រក​ឃើ​ញ…

ប្តីប្រពន្ធជនជាតិម៉ាឡេស៊ីមួយ នៅទីក្រុង Kuching រដ្ឋ Sarawak បានប្រទះឃើញសត្វឆ្កែមួយក្បាល ដែលក្បាលរបស់វាកំពុងជាប់នៅក្នុងធុងប្លាស្ទិក កាលពីថ្ងៃទី២១ ខែធ្នូ។ តែទោះ​ជា​យ៉ាងណា នៅ​ពេលដែលពួកគេ​ព្យាយាមជួយ​ឆ្កែ​នោះ វា​បានរត់ចូលព្រៃ​បាត់ទៅ។

លុះ៥ថ្ងៃក្រោយមក នៅល្ងាចថ្ងៃទី២៦ ខែធ្នូ បុរសមួយក្រុមបានរកឃើញឆ្កែរងគ្រោះនេះម្តងទៀត ហើយវាស្ថិតក្នុងសភាពស្រកសាច់ស្គមយ៉ាងខ្លាំង ដែលប្រហែលដោយសារតែវាមិនអាចស៊ីចំណី និងផឹកទឹកបាន ព្រោះតែក្បាលត្រូវធុងប្លាស្ទិក។

តែទោះយ៉ាងណា ពួកគេបានពិភាក្សាអំពីវិធីល្អបំផុត ដើម្បីជួយឆ្កែ និងដើរលបៗឆ្ពោះទៅរកវា។ ហើយនៅពេលនោះ វាបានភ័យស្លន់ស្លោ និងបានថយក្រោយ ដែលបណ្តាលឱ្យវាធ្លាក់ចូលទៅក្នុងប្រឡាយភក់ ហើយទីបំផុតក៏ជាប់គាំងនៅទីនោះផងដែរ។ បន្ទាប់មក បុរសទាំងនោះ​ បានត្រឡប់ទៅ​ផ្ទះ​វិញយ៉ាងប្រញាប់ប្រញាល់​ដើម្បីយកជណ្ដើរឈើ​មួយ​ដើម្បីពួកគេ​ជួយសង្គ្រោះ​ឆ្កែ។

ពួកគេ​អាចទាញឆ្កែនោះមកខាងលើ និងដោះធុងជ័រចេញពីក្បាល។ បន្ទាប់មក​ពួកគេ​បានផ្តល់ចំណីដល់វា​ រួចក៏នាំវា​ទៅ​តំបន់ kampung ដើម្បីដោះលេងវាឲ្យមានសេរីភាពវិញផងដែរ។

បុរសម្នាក់ក្នុងចំណោមអ្នកចូលរួមជួយសង្គ្រោះចំនួន ៧ នាក់ បាននិយាយថា “អល់ឡោះបានបង្រៀនមនុស្សឱ្យស្រឡាញ់ភាវៈរស់ទាំងអស់ សូម្បីតែឆ្កែ និងជ្រូក។ ដរាបណា ពួកវា​មានបញ្ហា ពួកវា​គួរតែ​ត្រូវបានជួយសង្គ្រោះ»។

បុរសទាំងនេះ​ពិតជា​ស័ក្តិសមនឹងការសរសើរមែន​! សូមអរគុណចំពោះការមិនគិតពីខ្លួនឯង និងសម្រាប់ការជួយសត្វដែលកំពុងជួបគ្រោះថ្នាក់។ តើអ្នកណាដឹងថាមានអ្វីកើតឡើង ប្រសិនបើពួកគេមិនទៅជួយសង្គ្រោះឆ្កែនោះ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×