Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រទេសថៃ៖ ឃ្លាំងនិងមជ្ឍមណ្ឌលឡូជីស្ទីកនៅតែមានតម្រូវការ បើទោះបីជាកូវីដ១៩ក្តី

ឃ្លាំងនិងមជ្ឍមណ្ឌលឡូជីស្ទីកនៅប្រទេសថៃ ត្រូវបានគេព្យាករណ៍ថានឹងក្លាយជាតារាអចលនទ្រព្យនៅឆ្នាំ ២០២២ដោយសារតម្រូវការពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចកើនឡើងខ្ពស់ ខណៈដែលអចលនទ្រព្យបែបពាណិជ្ជកម្មនឹងនៅតែបន្តប្រឈមដោយសារជំងឺរាតត្បាតកូវីដ១៩។

លោក Phattarachai Taweewong នាយកផ្នែកស្រាវជ្រាវនិងទំនាក់ទំនងនៅក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យ Colliers អន្តរជាតិថៃ បានមានប្រសាសន៍ថាតម្រូវការឃ្លាំងជាពិសេសឃ្លាំងដែលមានគុណភាពខ្ពស់បានកើនឡើងចាប់តាំងពីឆ្នាំ២០២០ ។

លោកបានមានប្រសាសន៍ថា “ជំងឺរាតត្បាតជំរុញឲ្យមានកំណើនផ្នែកពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក។ “មជ្ឈមណ្ឌលឡូជីស្ទីក និងរោងចក្រ អាជីវកម្មពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិចនិង ផលិតផល ប្រើប្រាស់ បាននិងកំពុងកើនឡើងចាប់តាំងពីឆ្នាំ ២០២០​ ដោយសារតែមានតម្រូវការខ្ពស់” ។

នៅឆមាសទី ១ នៃឆ្នាំ ២០២១ កិច្ចសន្យាជួលឃ្លាំង មជ្ឈមណ្ឌលឡូជីស្ទីក  និងរោងចក្រមានចំនួនលើសពី 150.000 ម៉ែត្រការ៉េ។ អ្នកនៅក្នុងវិស័យនេះ ទទួលបានតម្លៃជួលល្អទៅលើឃ្លាំងថ្មី បើទោះបីជាកូវីដ១៩ដក៏ដោយ។ នៅឆ្នាំ ២០២២ ឃ្លាំងនិងរោងចក្រ ត្រូវបានគេព្យាករថានឹងកើនឡើងល្អ ជាពិសេសលើឃ្លាំង ដោយវិនិយោគិនបរទេសចាប់អារម្មណ៍ក្នុងការវិនិយោគលើឧស្សាហកម្មផ្សេងៗនៅប្រទេសថៃ។

លោក Phatarachai បានមានប្រសាសន៍ថា “តម្រូវការដ៏ខ្ពស់នៃឃ្លាំងនិងរោងចក្រនេះគឺដោយសារតែវិស័យនាំចេញរួមមានអាជីវកម្មកែច្នៃចំណីអាហារ ឧបករណ៍ពេទ្យកា រផ្គត់ផ្គង់វេជ្ជសាស្រ្តនិងអាជីវកម្មរចនានិងផលិតកម្មរបស់វេចខ្ចប់មានការកើនឡើងខ្ពស់”៕ ប្រភព៖ បាងកក់ប៉ុស្ត៍

×