Thursday, January 22, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កូរ៉េខាងជើង ចេញមុខអះអាងពីការបា.ញ់សាកល្បងមីស៊ីល មានល្បឿនលឿនជាងសំឡេង

រដ្ឋធានីព្យុងយ៉ាង ៖ ក្រោយពេលមេដឹកនាំ នៃបណ្ដាប្រទេស នៅក្នុងតំបន់ និង ពិភពលោក បានរិះគន់ ចំពោះការបា.ញ់មីស៊ីលបាលីស្ទិក ភ្លាមៗនោះ រដ្ឋាភិបាលទីក្រុងព្យុងយ៉ាង បានចេញមុខមកអះអាងថា កូរ៉េខាងជើង បានបា.ញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡេង។

បើតាមសារព័ត៌មាន Al Jazeera បានចេញផ្សាយ នៅព្រឹក ថ្ងៃព្រហស្បតិ៍ ទី៦ ខែមករា ឆ្នាំ២០២២ ថា កូរ៉េខាងជើង បានបញ្ជាក់ថា ការបា.ញ់សាកល្បងមីស៊ីល កាលពីថ្ងៃពុធ ទី៥ ខែមមករា នោះ ជាមីស៊ីលមានល្បឿនលឿនជាងសំឡេង។ រីឯការធ្វើតេស្ដមីស៊ីលនោះ បានវា.យប្រ.ហារ ចំគោលដៅបានយ៉ាងល្អបំផុត ហើយនេះក៏ជាជោគជ័យថ្មីមួយទៀតរបស់ប្រទេសកូរ៉េខាងជើង។

ទោះជាយ៉ាងណា ថ្វីដ្បិតតែអង្គការសហប្រជាជាតិ បានដាក់បម្រាមដល់ប្រទេសកូរ៉េខាងជើង នៅក្នុងការបា.ញ់សាកល្បងមីស៊ីលបាលីស្ទិកក្ដី ប៉ុន្ដែប្រទេសមានអាវុធនុយក្លេអ៊ែរឯកោមួយនេះ នៅតែបន្ដបា.ញ់សាកល្បងមីស៊ីលមានល្បឿនលឿនជាងសំឡេងបន្ថែមទៀត ហើយសកម្មភាពបា.ញ់សាកល្បងមីស៊ីលទាំងនេះ ត្រូវចាប់រូបភាពបាន ដោយប្រទេសកូរ៉េខាងត្បូង និង ជប៉ុន។ កូរ៉េខាងជើង បានបា.ញ់មីស៊ីលល្បឿនលឿនជាងសំឡេង លើកទីមួយ នៅក្នុងអំឡុងខែតុលា ឆ្នាំ២០២១ និងលើកទី២ នៅថ្ងៃទី៥ ខែមករា ឆ្នាំ២០២២។

មីស៊ីលមានល្បឿនលឿនជាងសំឡេងនេះ អាចហោះទៅកាន់គោលដៅ នៅក្នុងរយៈកម្ពស់ទាប ហើយវាមានល្បឿនលឿនជាងសំឡេង រហូតដល់៥ដង ហើយវាអាចរត់ក្នុងចម្ងាយ ៦ ២០០គីឡូម៉ែត្រ ក្នុងមួយ១ម៉ោង។ មីស៊ីលមានល្បឿនលឿនជាងសំឡេងនេះ មិនដូចជាមីស៊ីលបាលីស្ទិក ដែលអាចហោះទៅក្នុងលំហអាកាស មុនពេលវាហោះសំដៅទៅកាន់គោលដៅ។

បើតាមទីភ្នាក់ងារសារព័ត៌មានគ្រប់គ្រងដោយរដ្ឋ KCNA បានចេញផ្សាយថា «កូរ៉េខាងជើង កាលពីព្រឹក ថ្ងៃពុធ ទី៥ ខែមករា ឆ្នាំ២០២២ បានបា.ញ់សាកល្បងមីស៊ីលល្បឿនលឿនជាងសំឡងប្រកបដោយជោគជ័យ។ មីស៊ីលនោះ បានហោះទៅចំគោលដៅ ដែលបានកំណត់យ៉ាងល្អបំផុត។ សកម្មភាពនាពេលនេះ ក៏ជាការបង្ហាញនូវការធ្វើយោធូបនីយកម្ម តាមអ្វីដែលលោក គីម ជុងអ៊ុន មេដឹកនាំកូរ៉េខាងជើង បានសម្រេចចិត្តនោះដែរ»។

ទោះជាយ៉ាងណា រហូតមកដល់ពេលនេះ ប្រទេសកូរ៉េខាងជើង កំពុងតែប្រឈមមុខនឹងវិបត្ដិសេដ្ឋកិច្ចយ៉ាងខ្លាំង ដោយសារទណ្ឌកម្មពីអន្ដរជាតិ ជុំវិញការបា.ញ់សាកល្បងអាវុធនុយក្លេអ៊ែរ, គ្រោះទឹកជំនន់បំផ្លាញកសិផល និង ការបិទខ្ទប់ព្រំដែនជាមួយចិន ដើម្បីទប់ស្កាត់កូវីដ-១៩៕ រក្សាសិទ្ធិដោយ ៖ សារាយSN

×