Saturday, July 5, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

កប់ស៊េរី! ការ១ដង​កុំ​ឲ្យ​ច្រឡំ​គេ កូនកំលោះ ស្នើសុំ​ឡើង​បៃតង​ទាំងអស់ ទោះ​កូនក្រមុំ​ស្នើសុំ​ប្តូរ​ពណ៌ ក៏​មិនព្រម ដោយ​និយាយ​ថា…

ជាធម្មតា យើងតែងឃើញមង្គលការទូទៅ កូនកំលោះកូនក្រមុំ ស្លៀកឈុតអាពាហ៍ពាហ៍ផ្លាស់ប្តូរចម្រុះពណ៌ នៅក្នុងពិធីមង្គលការរបស់ពួកគេ ប៉ុន្តែ វាពិតជាចម្លែកណាស់ សម្រាប់មង្គលការមួយនេះនៅស្រុកថៃ ពុំត្រឹមតែកូនកំលោះកូនក្រមុំ អ្នកកំដរ ដែលស្លៀកឈុតបៃតង ពេញមួយកម្មពិធីទេ តែសូម្បីតែរោងការក៏តុបតែងបៃតងដែរ។

នេះបើតាមផេកហ្វេសប៊ុកឈ្មោះ Dino sad បានបង្ហោះថា វាពិតជាគួរឲ្យអស់សំណើចខ្លាំងណាស់ ដែលគូស្វាមីភរិយាថ្មីថ្មោងមួយគូ ជ្រើសរើសស្លៀកឈុតបៃតងពេញមួយកម្មពិធីតែម្តង​ដែលសូម្បីតែរោងពិធីការ។ រីឯអ្នកកំដរវិញ ក៏ត្រូវសម្របតាមពួកគេដែរ។ តើអ្នកណាខ្លះចង់រៀបការបែបនេះដែរទេ? ចូរមើលរូបភាពនេះទុកជាគំរូ។

តែយ៉ាងណាមិញ​ បើតាមប្រភពបានឲ្យដឹងថា តាមពិតទៅកូនក្រមុំមិនចង់ស្លៀកតែមួយឈុតហ្នឹងទេ តែកូនកំលោះមិនព្រម និងស្នើសុំរាល់អ្វីៗគឺត្រូវតែបៃតង​ដើម្បីបញ្ជាក់ចិត្តស្មោះ។

ក្រោយពីបានឃើញចម្លែកខុសគេបែបនេះ ក៏អ្នកខ្លះយកទៅកាត់តមុខមាត់ថ្មី ទាំងកូនកំលោះ ទាំងអ្នកកំដរ បង្ហោះនៅលើ Twitter រួចភ្ជាប់ Capiton ឡើងកប់ថា៖ «កុំឲ្យច្រឡំគេ! កូនកំលោះ និងមិត្តភក្តិរបស់កូនកំលោះ ឡើងពណ៌បៃតងកប់ស៊េរីតែម្តង»៕ រក្សាសិទ្ធិដោយ៖ លឹម​ហុង

×