Sunday, September 14, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គាំទ្រ​ទេ!? មាន​ឡាន​ថ្លៃ​ជិះ តែ​ចរិត​ធូរ​ថ្លៃ បើក​មិន​ស្គាល់​គន្លង​ទិស​ល្បី ៦ ជួរ ថ្ងៃមុន ពេលនេះ ឯក​ឧត្តម ​ឌី​ វិជ្ជា បើកដៃ​ឲ្យ​សមត្ថកិច្ច​ផាក​ឲ្យ​ធ្ងន់…

វីដេអូបង្ហាញករណីកកស្ទះចរាចរណ៍យ៉ាងខ្លាំង នៅបណ្តោយផ្លូវជាតិលេខ៤ (កំពង់សោម-ភ្នំពេញ) កាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ ដែលបណ្តាលមកពីក្រុមអ្នកបើកបរមិនគោរច្បាប់ចរាចរណ៍ ដោយបើករុលប្រជ្រៀតចូលគន្លងអ្នកបើកផ្ទុយទិស រហូតដល់ ៦ ជួរ ឃើញថាបានធ្វើឲ្យមហាជនជាអ្នកបើកបរគោរពច្បាប់ រិះគន់យ៉ាងចាស់ៗដៃតែម្តង ហើយក្នុងនោះ អ្នកខ្លះក៏បានស្នើសុំសមត្ថកិច្ចផាកពិន័យពួកអ្នកបើករបៀបនេះផងដែរ។

បើតាមម្ចាស់វីដេអូ ដែលបានថតទិដ្ឋភាពកកស្ទះចរាចរណ៍ដ៏គ្មានសណ្តាប់ធ្នាប់នេះ បានប្រាប់ឲ្យដឹងទាំងហួសចិត្តថា ក្រុមរថយន្តភាគច្រើនជាអ្នកដើរលេងបោះតង់ថ្ងៃឆ្លងឆ្នាំ មកពីកំពង់សោម​បានបើកគ្មានស្គាល់គន្លងឆ្វេងស្តាំផ្លូវអាទិភាពគេឡើយ ដោយរុលប្រជ្រៀងរហូត ៦ ជួរ ដែលធ្វើឲ្យអ្នកឡើងមកពីភ្នំពេញ រកផ្លូវបើកចេញមិនរួច​ទើបបណ្តាលឲ្យកកស្ទះយ៉ាងខ្លាំងបែបនេះ។

ដោយឡែក​ក្រោយវីដេអូនេះ ត្រូវបានចែករំលែកយ៉ាងផុសផុល ធ្វើឲ្យមហាជនរិះគន់ឡើងកក្រើក ចំពោះបញ្ហានេះ ដោយសារម្នាក់ៗគិតតែពីខ្លួនឯង មិនខ្វល់ពីអ្នកដទៃ និងក៏ស្នើសុំសមត្ថកិច្ចផាកពិន័យចំពោះអ្នកបើកបរទាំងនោះ ស្រាប់តែ​ឯកឧត្តម​ឌី​វិជ្ជា អគ្គស្នងកា​​ររងនគរបា​​លជា​តិ បានគាំទ្រយ៉ាងពេញទំហឹងតែម្តង។

នេះបើតាមរយៈផេកហ្វេសប៊ុក ​​«អ្នកប្រមា​​ញ់ចរាចរណ៍» នៅថ្ងៃទី២ ខែមករា ឆ្នាំ២០២២​ បានចែករំលែកបន្តពីមតិលើកឡើងរបស់ឯកឧត្តម​ឌី​វិជ្ជា​ ពីគ្រុប Telegram ដែលមានខ្លឹមសារទាំងស្រុងថា៖ «សំណូមពរដល់សមត្ថកិច្ចប៉ូលិសតា​​មបណ្តា​​ខេត្ត​ដែ​​លមា​នស្ថា​នភា​​ពបើ​កបរបំពានមកលើ​គំនូសអា​ទិភា​​ពរបស់គេបែ​បនេះ ​មេត្តា​​បញ្ចេញកណ្តា​​ប់ដៃ ​ចុះ​ទៅ​​ថតស្លា​កលេខរថយន្ត​ដែ​លបា​​នបំពា​​នអស់​នោះ​ហើ​​យសរសេរបង្កា​ន់ដៃ​​ផា​​កពិន័យជា​​ទម្ងន់​ដល់ម្ចា​​ស់យា​​នយន្តទាំងនោះ​​ផង។

ឯកឧត្តម ឌី វិជ្ជា ក៏បានសង្កត់ធ្ងន់ថា បើមិនធ្វើការព្រមានដោយផាកពិន័យបែបនេះទេ នោះគឺបញ្ហាដដែលៗវានឹងនៅតែកើតឡើងលើទ្រូងផ្លូវរបស់ប្រទេសយើងជាក់ជាមិនខាន។ វិធានការខាងលើ គឺជាសំណូមពររបស់មហាជនភាគច្រើន ដែលគាត់និយមបើកបរគោរពច្បាប់»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×