Tuesday, June 25, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

​ឪ​ពុក កូន ត្រូវបាន​រន្ទះបាញ់​បណ្តាលឱ្យ​រងរបួស​ធ្ងន់ធ្ងរ ពេល​កំពុង​ប្រក់​ដំបូលផ្ទះ​

spot_img

ស្ទឹងត្រែង​៖ ពីរ​នាក់​ឪពុក និង​កូន​ត្រូវ​រន្ទះបាញ់​រងរបួស​ធ្ងន់ ហើយ​បញ្ជូន​ទៅ​សង្គ្រោះ ទាន់​ពេលវេលា​នៅ​មន្ទីរពេទ្យបង្អែក​ខេត្តស្ទឹងត្រែង​កាលពី​យប់ ថ្ងៃទី​២៥​ខែ​មេសា នៅ​ចំណុច​ផ្ទះ​របស់​ជនរងគ្រោះ ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ។​

​លោក ពុយ ចាន់​រិទ្ធី ស្មៀន​សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង បានឱ្យដឹងថា ជនរងគ្រោះ​ជា​ឪពុក​មានឈ្មោះ វ៉ាន់​ថា អាយុ​៤៧​ឆ្នាំ មុខរបរ​ជា​កសិករ ចំណែក​កូន​មាន​ឈ្មោះ ថា គី​ស អាយុ​១៤​ឆ្នាំ មុខរបរ​ជា​សិស្ស រស់នៅ​ភូមិ​ភូមិ​គីឡូ​៨ សង្កាត់​សាមគ្គី ក្រុង​ស្ទឹងត្រែង ខេត្ត​ស្ទឹង​ត្រែ​។ មូលហេតុ​ដែល​បណ្តាល​ឱ្យ​រន្ទះបាញ់​ជនរងគ្រោះ​ទាំង​២ គឺ​ដោយសារ​កំពុងមាន​ខ្យល់​កន្ត្រាក់​ខ្លាំង ធ្វើឱ្យ​របើក​ដំបូល​ផ្ទះ ហើយ​ឪពុក និង​កូន​ក៏​កាន់​ស័ង្កសី​ដើម្បី​ឡើង ប្រក់ផ្ទះ​ឡើងវិញ ស្រាប់តែ​រន្ទះបាញ់​តែម្តង​។ បន្ទាប់ពី​រងគ្រោះ​ត្រូវបាន​ក្រុមគ្រួសារ នាំយក​មក​សម្រាក់​ព្យាបាល​នៅ​មន្ទីរពេទ្យបង្អែក​ខេត្ត​៕ ដោយ​៖​បញ្ញា​ស័ក្តិ​

spot_img
×