Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារមូលបត្រកម្ពុជា៖ តម្លៃជួញដូរសរុបទីផ្សារគោលចំនួន ៤៧១,៥២លានរៀលកាលពីថ្ងៃម្សិលមិញ

ភាគហ៊ុនចំនួន ៤ នៅលើទីផ្សារបានកើនឡើង ដោយមិនមានភាគហ៊ុនណាមួយធ្លាក់ចុះឡើយ។ ភាគហ៊ុន កំពុងផែស្វយ័តភ្នំពេញ បានងើបឡើងវិញ ២២០ រៀលកាលពីថ្ងៃម្សិលមិញ ចំណែក ភាគហ៊ុន ហ្ក្រេនធ្វីន ឌីប៊ីឌី និង​អេស៊ីលីដា​ វិញមានកំណើន ៤០រៀល ៣០រៀល និង ២០រៀល ឡើងរៀងគ្នា។ ភាគហ៊ុនដែលនៅសល់ទាំងឡាយនៅលើទីផ្សារបានរក្សាថ្លៃថេរដដែល។

នេះជាហេតុនាំឲ្យសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា កើនឡើង ០,២១ភាគរយ ដល់ ៤៦៧,៦៥ ពិន្ទុ ហើយមានតម្លៃជួញដូរសរុបទីផ្សារគោលចំនួន ៤៧១,៥២លានរៀល៕

×