Saturday, May 10, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ប្រជាពលរដ្ឋ​ត្អូញ​ថា មិនបាច់​រកស៊ី​អី​ទេ គ្រាន់តែ​ដឹក​ឥវ៉ាន់​លក់ដូរ​ប៉ុណ្ណឹង​សោះ ប៉ូលី​ស​​ថា​ខុស​ច្បាប់ ជំរិត​​ទារ​រហូត ២០ ម៉ឺន

ករណីប៉ូលិសចរាចរណ៍មួយចំនួនតូច ចាប់ផាកពិន័យដ៏មិនសមទំនង ទៅលើរថយន្តដឹកទំនិញលើសបន្តិចបន្តួច ដោយគ្មានការយោគយល់ និងទារប្រាក់ដ៏ជ្រុលហួសហេតុ គឺមិនមែនជារឿងទើបកើតមាននោះទេ។

ជាក់ស្តែង ដូចករណីមួយនេះ មហាជនពិតជាមានការហួសចិត្តគ្រប់ៗគ្នាតែម្តង បន្ទាប់ពីបានដឹងថា រថយន្តអ្នករកស៊ីដឹកទំនិញមានដូចជា តុ ទូផ្តៅ ពូក និងឥវ៉ាន់តូចតាចមួយចំនួនទៀត ដើរលក់តាមស្រុកភូមិ ផ្ទុកលើសលោះបន្តិចបន្តួច ត្រូវប៉ូលិសប្រចាំគោលដៅមួយកន្លែង​ចាប់ជំរិតទារប្រាក់រហូត ២០ ម៉ឺនរៀល ព្រោះខុសច្បាប់ (បើកគូទ និងដឹកហៀរទ្រុង)។

នៅក្នុងវីដេអូ ដែលកំពុងផ្ទុះការចាប់អារម្មណ៍ ម្ចាស់ឡានដឹកទំនិញ បានត្អូញត្អែរថា តើឲ្យពួកគាត់ទៅរកស៊ីអ្វីទៅ បើដឹកឥវ៉ាន់ត្រឹមប៉ុណ្ណឹងសោះ ប៉ូលីសទារសុទ្ធតែ ២០ ម៉ឺន ១៥ ម៉ឺន ហើយឲ្យ​​២ម៉ឺនអីហ្នឹង អត់យកទេ​។ តាមរយៈការលើកឡើងនេះ គាត់ក៏សំណូមពរប៉ូលិស មេត្តាមានការយោគយល់ ទារប្រាក់សមរម្យ ឲ្យប្រជាពលរដ្ឋបានរស់ផងទៅ។

សូមបញ្ជាក់ថា នេះគឺករណីបុគ្គលមួយចំនួនតូចប៉ុណ្ណោះ មិនមែនប៉ូលិសទាំងអស់ សុទ្ធតែធ្វើរឿងអាក្រក់សង្កត់ជាន់.កប្រជាពលរដ្ឋដល់ថ្នាក់នេះនោះទេ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×