Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ដល់ក! ត្រូវ​រង្វាន់ ៤០ លាន​ហើយ​ហ្នឹង ​បែរជា​រញ៉េរញ៉ៃ និយាយ​ចេះតែ​កាត់​គេ គេ​ខឹង​លែង​បើកឲ្យ និង​ថែមទាំង​ជេរ​ម៉ែ​ទៀត…

ការបោកប្រាស់ជាពិសេសតាមរយៈការទំនាក់ទំនងប្រព័ន្ធទូរស័ព្ទ ដោយប្រាប់ថា ត្រូវរង្វាន់ធំ ៤០ លានរៀល ពីក្រុមហ៊ុន ឬ ធនាគារជាដើម គឺមិនមែនជារឿងទើបកើតឡើងនោះទេ តែវាជាករណីដ៏ហួសចិត្ត បានកើតឡើងរាប់ភ្លេចទៅហើយៗ​ ករណីនេះផងដែរ យើងក៏មិនដឹងថា ជនទាំងនោះកំពុងតែដើរបោកប្រាស់ប្រជាពលរដ្ឋដែលមានការលោភលន់ចង់បានពុំបានគិតពិចារណាជ្រៅជ្រះ អស់ប៉ុន្មាននាក់នោះទេ ​ក្នុងមួយថ្ងៃៗ។ តែទោះយ៉ាងណា ជនទាំងនោះ ក៏តែងត្រូវបាក់មុខ និងចុងក្រោយ បានត្រឹមជេរបញ្ចោ ព្រោះប៉ះចំបងប្អូនដែលពួកគាត់ឆ្លាត មានការយល់ដឹងពីល្បិចបោករបស់ពួកគេ។

ជាក់ស្តែង ដូចករណីជនម្នាក់នេះអុីចឹង​ដែលបានប្រាប់ថាខ្លួនមានឈ្មោះ ជា ច័ន្ទរតនា, ID សំគាល់ខ្លួន 1401 ជាប្រធានផ្នែកផ្សព្វផ្សាយព័ត៌មាន មកពីខាងក្រុមហ៊ុន Metphone ចុងក្រោយ បានត្រឹមសោកា និងការជេរបញ្ចោគ្នា បន្ទាប់ពីខំនិយាយរៀបរាប់ពីដំណើរដើមទងត្រូវរង្វាន់ធំ ៤០ លានរៀល ពីក្រុមហ៊ុន metphone ឡើងចង់បែកពពុះមាត់ តែទីបំផុត បានត្រូវបុរសម្នាក់ដែលគេស្គាល់ថាជាតារាសម្តែងលោក ជា សុវណ្ណនរាហ៍ ខណៈកំពុងជិះឡានជាមួយមិត្តភក្តិ ដែលបានដឹងពីល្បិចបោកនេះតាំងពីដើមទី បាននិយាយលេងសើចឌឺដាក់ច្រើនពេក ​ជាហេតុធ្វើឲ្យរូបគេខឹង ស្រែកជេរខ្លាំងៗតែម្តង។

ដោយឡែក អ្នកលេងបណ្តាញសង្គមវិញ ក្រោយពីបានឃើញវីដេអូនេះ បាននាំគ្នាអស់សំណើចខ្លាំងតែម្តង ហើយក្នុងនោះក៏ឃើញមានបងប្អូនមួយចំនួន ក៏បានប្រាប់តាមរយៈខមិនថា ប៉ុន្មានថ្ងៃមុន ក៏ជនរូបនេះបានមកចង់បោកពួកគាត់ដែរ តែបោកអត់បាន។

ជាមួយគ្នានេះផងដែរ​អ្នកលេងបណ្តាញសង្គមម្នាក់​បានចោទសួរថា «សំឡេងហ្នឹង នៅតែឮបោកគេ ដូចមិនមែនម្តងទេ មិនដឹងពេលណា បានឃើញវាវាស់កំពស់?»។ រីឯម្នាក់ទៀត ក៏បានលើកឡើងជាចម្ងល់ដែរថា «ឆ្ងល់ថាក្រុមហ៊ុន Metfone ធំប៉ុណ្ណាណីម៉េចឲ្យជនឆបោកនៅតែបន្តយកឈ្មោះក្រុមហ៊ុនមកប្រើជារឿយៗ ឬក៏ជាចេតនាក្រុមហ៊ុនមែន? មិនតែប៉ុណ្ណោះយកឈ្មោះថ្នាក់ដឹកនាំកំពូលៗមកប្រើប្រាស់ទៀត កាលណាបានចាប់ពួកចោរនេះ? ឬក៏ទុកឲ្យបន្តសកម្មភាពបែបនេះរហូតទៅ?»៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×