Sunday, July 6, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ថ្មីចែស ២០២២! Pre-wedding បែប​ឆ្ពោះទៅ​ផ្លូវលោក​ខាងមុខ ឃើញ​ហើយ​ព្រឺ​សម្បុរ​ណាស់

គូស្នេហ៍ជនជាតិថៃមួយគូ កំពុងធ្វើឲ្យអ្នកលេងអុិនធឺណិត ភ្ញាក់ផ្អើល និងព្រឺសម្បុរគ្រប់ៗគ្នាតែម្តង បន្ទាប់ពីបានឃើញរូបថត Pre-wedding ដ៏មិនធម្មតារបស់ពួកគេ ដែលគេហៅថា Pre-weeding ឆ្ពោះទៅផ្លូវលោកខាងមុខ ដោយបានចំណាយពេលវេលាដ៏សោកសៅ ថតដេកក្នុងក្តារមឈូស អង្គុយក្នុងឡបច្ឆា និងជុំវិញទីកន្លែងដ៏ញាក់សាច់ជាច្រើនទៀត នៅក្នុងវត្ត។

ការថត Pre-wedding ដែលមានចំណងជើងថា Love Beyond Death បានផ្ទុះឡើងកាលពីថ្ងៃទី៦ ខែមករា ឆ្នាំ២០២២ ជាមួយនឹងការចែករំលែកជាង ៣៣,០០០ ដង។ ក្នុងនោះ កូនកំលោះ​កូនក្រមុំស្លៀកសម្លៀកបំពាក់អាពាហ៍ពិពាហ៍ពណ៌ស និងតុបតែងដ៏មិនធម្មតា ជាមួយកម្រងផ្កា ផ្កាឈូក ខ្សែ​ពណ៌ស និងផ្កាចន្ទន៍ក្រស្នា ដែលគេ​ឃើញជាទូទៅ​ក្នុងពិធីបុណ្យសព​របស់ជនជាតិថៃ​។

ក្រោយពីបានឃើញបែបនេះ មនុស្សមួយចំនួន បានធ្វើការរិះគន់ថា ការធ្វើ Pre-wedding បែបនេះ គឺការនាំមកនូវសំណាងអាក្រក់ ចូលមកក្នុងពិធីមង្គលការរបស់ពួកគេ ឬជាប្រផ្នូលមិនល្អដែលមិនគួរធ្វើឡើយ។ តែទោះយ៉ាងណា ក៏មានអ្នកខ្លះទៀត បានសាទរចំពោះភាពច្នៃប្រឌិតដ៏ចម្លែករបស់ពួកគេផងដែរ។

គួរបញ្ជាក់ថា កាលពីឆ្នាំ ២០១៥ គូស្នេហ៍ជនជាតិសិង្ហបុរី Jenny Tay និង Darren Cheng ក៏បានធ្វើឲ្យកក្រើកពេញអុិនធឺណិត ជាមួយនឹងរូបភាពពួកគេដេកក្នុងមឈូសជាមួយគ្នា។ លោក Tay បានប្រាប់ BBC ថា “សេចក្តីស្លាប់គឺជាផ្នែកមួយនៃជីវិត ហើយមិនគួរត្រូវបានមើលឃើញថាជាបម្រាមទេ” ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង

×