ការរាំរែកនៅក្នុងពិធីបុណ្យសព ឬនៅមុខបច្ឆាដុតខ្មោច គឺមិនមែនជារឿងដ៏ចម្លែកដែលយើងទើបបានឃើញនៅពេលនេះទេ តែវាហាក់ដូចជាប្រពៃណីធម្មតាទៅហើយ របស់ជនជាតិថៃមួយចំនួន ដែលបានធ្វើរឿងដ៏ហួសចិត្តនេះឡើង បង្កការភ្ញាក់ផ្អើលជាច្រើនលើករួចមកហើយ។
តែដោយឡែក ថ្មីៗនេះ វីដេអូមួយបានកំពុងធ្វើឲ្យមហាជនមានការហួសចិត្តយ៉ាងខ្លាំងតែម្តង ដែលបានបង្ហាញទិដ្ឋភាពការរាំរែកនៅមុខពីមុខមេនយ៉ាងសប្បាយ ខណៈសពកំពុងត្រូវបានដុតផ្សែងហុយទ្រលោម ដែលគេជឿថាធ្វើឡើងដោយអ្នកភូមិខ្មែរមួយ នៅជាយដែន។ ជាក់ស្តែង នៅក្នុងវីដេអូ បុរសម្នាក់ជាថតទិដ្ឋភាពនេះផ្ទាល់ បាននិយាយថា យូរៗធ្វើម្តង រាំឲ្យបែកផ្សែងម្តងមើល!។
ក្រោយពីបានឃើញហួសចិត្តខ្លាំងពេក ព្រះសង្ឃមួយអង្គ បានមានសង្ឃដីកាលើកឡើងបែបនេះថា៖ រឿងប៉ោឡែអាវាសែនៅស្រុកខ្មែរកើតហូរហែរាល់ខែរាល់ឆ្នាំ… យល់ច្រឡំ យល់ខុស គិតខុស គិតច្រឡំ = មិនចេះគិត គេធ្វើបែបនេះ ទំនងជាចង់បង្ហាញថា កុំកើតទុក្ខនឹងរឿងអ្នកស្លាប់ គិតតែសប្បាយទៅ អ្នកងាប់ៗបាត់ហើយ គេបានសុខហើយ ឯអ្នករស់ខំរស់ឲ្យបានសុខទៅ ដូច្នេះហើយទើបគេខំរាំបន្លប់ទុក្ខ មុខមេរុ ដុតខ្មោច យ៉ាងសប្បាយអឺងកង ទាំងដែលផ្សែងភ្លើងដុតសពកំពុងហុយទ្រលោម។ បើគិតថាធ្វើអ៊ីចឹងត្រូវ ម៉្លេះខ្មែរបុរាណធ្វើយូរហើយ…កុំធ្វើឆ្លាតពេលអី កុំខំប្រឹងដើរបញ្ច្រាស់ ការពិតពេកអីហើយក៏គ្មានបានប្រយោជន៍អីដែរ ក្រៅតែមានទុក្ខទោសបន្ថែមច្រើនឡើងទៅវិញទេ។
ដំណើរនេះកំពុងផ្ទុយពីការបង្ហាត់បង្រៀនរបស់ព្រះសម្មាសម្ពុទ្ធហើយដែលព្រះឲ្យចេះពិចារនូវ មរណានុស្សតិ គឺគិតពីការស្លាប់របស់់សត្វលោក។ ចុះបើស្លាប់ទៅបែរជានាំគ្នារាំរែកចេះអីវិន មិនដើរបញ្រ្ចាស់ទិសជាមួយមេរៀនរបស់ព្រះហើយទេឬ, អ្នករាំទាំងឡាយ?៕ រក្សាសិទ្ធិដោយ៖ លឹមហុង


