Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធការបោកលុយ ៤០លានរៀល ពីស្រ្តីម្នាក់ នៅខេត្តឧត្តរមានជ័យ

ខេត្តឧត្តរមានជ័យ ៖ សមត្ថកិច្ចនគរបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ បានឃាត់ខ្លួន ជនសង្ស័យចំនួន២នាក់ ជាប់ទាក់ទងនឹងការឆបោកលុយ ចំនួន ៤០លានរៀល ពីស្ត្រីរងគ្រោះម្នាក់ ប្រព្រឹត្តនៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

យោងតាមរបាយការណ៍របស់ នគរបាលខេត្តឧត្តរមានជ័យបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ មានព្រះឈ្មោះ ទី១- ឈ្មោះ សេ ចាន់ (ជឿន) ភេទប្រុស អាយុ៣៤ឆ្នាំ កម្មករលីស្រូវ រស់នៅភូមិ-ឃុំជ្រោយនាងងួន ស្រុកស្រីស្នំ ខេត្ដសៀមរាប។ និង ទី២- ឈ្មោះ ជា ឡាំងអ៊ូ ភេទស្រី អាយុ៤២ឆ្នាំ ជាអ្នកទិញលក់ស្រូវ ស្នាក់នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ ។

ពួកគេ ត្រូវបានជាប់ចោទប្រកាន់ពីបទ “ឆបោក ” និង ត្រូវបានសមត្ថកិច្ចនគរបាលចាប់ខ្លួន កាលពីថ្ងៃទី ៧ ខែ មករា ឆ្នាំ ២០២២ នៅភូមិកំណប់ សង្កាត់បន្សាយរាក់ ក្រុងសំរោង ខេត្ដឧត្ដរមានជ័យ។

ចំណែកវត្ថុតាងដែលសមត្ថកិច្ចនគរបាលដកហូតបានមាន៖ លុយខ្មែរ ចំនួន៣៩,០០០,០០០៛ ( ជិត ៤០លានរៀល)។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង២នាក់ ត្រូវបានបញ្ជូនខ្លួនទៅ កាន់ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ ដើម្បីរៀបចំ កសាងសំណុំរឿងបញ្ជូនទៅកាន់តុលាការ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×