Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឃុំជនប្រុស-ស្រី៣នាក់ ពាក់ព័ន្ធការជួញដូរគ្រឿងញៀន ១៧ កព្ចាប់ នៅខេត្តតាកែវ !!

ខេត្តតាកែវ ៖ ជនត្រូវចោទប្រុស-ស្រីចំនួន ៣នាក់ កាលពីថ្ងៃសៅរ៍ ទី ៨ ខែមករា ឆ្នាំ ២០២២នេះ ត្រូវបានចៅក្រមក្រម ស៊ើបសួរ សាលាដំបូងខេត្តតាកែវ បង្គាប់ឱ្យឃុំខ្លួន បណ្ដោះអាសន្ននៅក្នុងពន្ធនាគារ ជាប់ទាក់ទងនឹងការ ជួញដូរថ្នាំញៀន ប្រព្រឹត្តនៅចំណុចលើផ្លូវខ្នងព្រែក ស្ថិតក្នុងភូមិជំរៅ ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីថ្ងៃទី ៦ ខែ មករា។

យោងតាមរបាយការណ៍របស់នគរបាលប្រឆាំងបទល្មើសគ្រឿងញៀនខេត្តតាកែវ បានអោយដឹងថា ជនត្រូវចោទ ទាំង៣នាក់ខាងលើមានឈ្មោះ ៖ ទី១- ឈ្មោះ ជា ចាន់ពណ៌ ភេទប្រុស អាយុ ១៩ ឆ្នាំ ។ ទី២-ឈ្មោះ ហៀក ប៉ូលីន ភេទប្រុស អាយុ ៣៣ឆ្នាំ ។ និងទី៣-ឈ្មោះ គិន មករា ភេទស្រី អាយុ ២៣ឆ្នាំ ។ អ្នកទាំង៣នាក់ រស់នៅភូមិកែវចម្រើន ឃុំតាំងយ៉ាប ស្រុកព្រៃកប្បាស ខេត្តតាកែវ។

ពួកគេត្រូវបានជាប់ចោទពីបទ: រក្សាទុក និងជួញដូរដោយខុសច្បាប់ នូវសារធាតុញៀន និងត្រូវបានចាប់ឃាត់ខ្លួន កាលពីថ្ងៃទី ៦ ខែមករា ឆ្នាំ ២០២២ នៅចំណុចទីតាំង ប្រព្រឹត្តបទល្មើសខាងលើ។

ក្រោយឃាត់ខ្លួន, សមត្ថកិច្ចនគរបាល រឹបអូសបានគ្រឿងញៀន ចំនួន ១៧កញ្ចប់(ធំ២កញ្ចប់), ទូរស័ព្ទចំនួន ២គ្រឿង និង ជញ្ជីងសម្រាប់ថ្លឹងថ្នាំញៀន១គ្រឿង៕ រក្សាសិទ្ធិដោយ ៖ ចន្ទា ភា

×