សៀមរាប ៖ មន្ត្រីក.ប.ប. បានបន្តចុះត្រួតពិនិត្យអនុលោមភាព លើស្ថានីយ និងដេប៉ូលក់ប្រេងឥន្ធនៈចំនួន ១៦ទីតាំងក្នុងភូមិសាស្ត្រខេត្តសៀមរាប ខេត្តស្វាយរៀង ខេត្តកំពង់ធំ និងរាជធានីភ្នំពេញនៅថ្ងៃទី៦ ខែមករា ឆ្នាំ២០២២នេះ។
ក្នុងប្រតិបត្តិការនេះផងដែរ មន្ត្រីជំនាញបានរកឃើញដេប៉ូលក់ប្រេងឥន្ធនៈចំនួន ៩ទីតាំង ដែលមិនអនុលោមតាមច្បាប់។
បន្ទាប់ពីបានរកឃើញដូច្នេះ មន្ត្រីជំនាញបានធ្វើការពិន័យអន្តរការណ៍ និងណែនាំដល់ម្ចាស់ដេប៉ូទាំងនោះ ដើម្បីកែសម្រួល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី









