Friday, March 27, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍ ៖ បងប្អូនប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសដើរកម្សាន្ត នាចុងសប្តាហ៍នេះ ជំនួសថ្ងៃឆ្លងឆ្នាំសាកល

ភ្នំពេញ ៖ ឯកឧត្ដម ថោង ខុន បានបញ្ជាក់ថា បងប្អូនប្រជាពលរដ្ឋមួយចំនួន បានជ្រើសរើសដើរកម្សាន្ត នាចុងសប្តាហ៍នេះ ជំនួសថ្ងៃឆ្លងឆ្នាំសាកល ដោយសារពួកគាត់ បានជ្រើសរើសការជួបជុំក្រុមគ្រួសារ ជំនួសឱ្យការដើរកម្សាន្ត និងដើម្បីបញ្ចៀសការជួបជុំកកកុញ នៅតាមគោលដៅនានានាឱកាសឆ្លងឆ្នាំសាកល។

ឯកឧត្ដម ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានមានប្រសាសន៍ឱ្យដឹង នៅព្រឹកថ្ងៃទី០៨ ខែមករា ឆ្នាំ២០២២នេះថា រយៈពេល១ថ្ងៃនៃថ្ងៃឈប់សម្រាកក្នុងនាឱកាសខួប៤៣ឆ្នាំ ដើម្បីអបអរសាទរទិវាជ័យជម្នះ ៧ មករា (៧ មករា ១៩៧៩-៧ មករា ២០២២) លើរបប្រល័យពូជសាសន៍ ប៉ុល ពត មានភ្ញៀវទេសចរផ្ទៃក្នុងចំនួន ១៥៨,៦៣០នាក់ បានដើរកម្សាន្តតាមរមណីយដ្ឋាននានា នៅទូទាំងប្រទេស ក្នុងនោះមានភ្ញៀវជាតិចំនួន១៥៦,៤៧៩នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ចំនួន២,១៥១នាក់។

ឯកឧត្ដមរដ្ឋមន្ត្រីទេសចរណ៍បានបញ្ជាក់ថា សម្រាប់គោលដៅទេសចរណ៍សំខាន់ៗ រួមមាន ៖ រាជធានីភ្នំពេញ ៥៥,៨៤២នាក់ , ខេត្តព្រះសីហនុ ១២,៥៨៥នាក់ , ខេត្តសៀមរាប ១០,១៤៨នាក់ , ខេត្តពោធិ៍សាត់ ៩,៨៦៣នាក់ , ខេត្តមណ្ឌលគិរី ៩,៤៩៧នាក់ , ខេត្តបាត់ដំបង ៨,៣៦៥នាក់
, ខេត្តស្ទឹងត្រែង ៨,៣១០នាក់ , ខេត្តកែប ៨,១៣៥នាក់ , ខេត្តកំពត ៨,០៨២នាក់។

បន្ថែមពីនេះឯកឧត្ដម ថោង ខុន បានកត់សម្គាល់ថា បើទោះបីថ្ងៃឈប់សម្រាកពិធីបុណ្យឆ្នាំសាកល ទើបតែកន្លងផុតនាសប្តាហ៍កន្លងមក ប៉ុន្តែចរន្តភ្ញៀវទេសចរផ្ទៃក្នុងនៅតែបង្ហាញសញ្ញារឹងមាំ។ ជាក់ស្តែង ត្រឹមតែមួយថ្ងៃឈប់សម្រាក ៧ មករា ដែលជាថ្ងៃកំណើតទី២ របស់ខ្លួនបងប្អូនប្រជាពលរដ្ឋ និងភ្ញៀវបរទេសផងដែរ បានចេញដើរកំសាន្ត រហូតដល់ជិត ១៦ម៉ឺននាក់។

ជាមួយនឹងចំនួនភ្ញៀវទេសចរដើមកម្សាន្តនេះដែរ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានបញ្ជាក់ថា ចរន្តភ្ញៀវទេសចរនឹងបន្តកើនឡើងរហូតដល់ចុងសប្តាហ៍ ខណៈដែលភ្ញៀវទេសចរ និងបងប្អូនប្រជាពលរដ្ឋ នឹងបន្តដើរកម្សាន្តនៅគោលដៅទេសចរណ៍ផ្សេងៗ ក្រៅពីគោលការណ៍ដែលបានពួកគាត់បានទៅនាឱកាសឆ្លងឆ្នាំសាកល៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×