Thursday, March 12, 2026

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ឯកឧត្តម សួន សេរីរដ្ឋា ៖ អ្នកដែលចង់ឲ្យប្រជាជនមីយ៉ាន់ម៉ាស្លា.ប់ ដោយអត់ស្បៀង និងស្លាប់ដោយឈឺគ្មានថ្នាំសង្កូវ គឺពួកគេប្រឆាំង នឹងការយកអំណោយ យកជំនួយ ទៅជួយមីយ៉ាន់ម៉ា

ភ្នំពេញ៖ ឯកឧត្តម សួន សេរីរដ្ឋា អតីតប្រធានគណបក្សអំណាចខ្មែរ និងរដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ បានលើកឡើងក្នុងផេកហ្វេសប៊ុកផ្លូវការថា អ្នកណាដែលចង់ឲ្យមនុស្សស្លា.ប់ ដោយអត់ស្បៀងអាហារ ឈឺដាច់ពោះស្លា.ប់អត់មានថ្នាំសង្កូវព្យាបាលនោះគឺ ពួកគេប្រឆាំង នឹងការផ្តល់ជំនួយ ទៅឲ្យប្រទេសមីយ៉ាន់ម៉ា ដើម្បីជួយប្រជាជនមីយ៉ាន់ម៉ា។

ឯកឧត្តម សួន សេរីរដ្ឋា បានលើកឡើងថា សម្តេចតេជោ ហ៊ុន សែន នៃកម្ពុជា ៖ អ្នកដែលចង់ឲ្យប្រជាជនមីយ៉ាន់ម៉ាស្លា.ប់ដោយអត់ស្បៀង និងស្លាប់ដោយឈឺគ្មានថ្នាំសង្កូវ គឺពួកគេប្រឆាំងនឹងការយកអំណោយយកជំនួយទៅជួយមីយ៉ាន់ម៉ា… ចំណែកពួកអ្នកដែលចង់ឲ្យប្រជានមីយ៉ាន់ម៉ាបន្តស្លា.ប់ និងរបួសដោយសារសង្គ្រាម រស់នៅគ្មានសន្តិភាព និងគ្មានស្ថេរភាព គឺពួកគេប្រឆាំងនឹងការចរចានិងបទឈប់បាញ់គ្នា !។

ក្នុងជំនួបជាមួយ សម្តេចតេជោ ហ៊ុន សែន អំឡុងទស្សនកិច្ចនៅមីយ៉ាន់ម៉ា, មេដឹកនាំកំពូលយោធាមីយ៉ាន់ម៉ា លោក មីន អោងឡាំង បានសម្រេចពន្យារពេលបទឈប់បាញ់រហូតដល់ចុងឆ្នាំ២០២២ និងបានអំពាវនាវ ដល់ភាគីពាក់ព័ន្ធទាំងអស់បញ្ឈប់អំពើហិង្សា។ បន្ថែមពីនេះលោកបានប្រកាសគាំទ្រឲ្យមានកិច្ចប្រជុំដើម្បីសម្របសម្រួលដល់ការផ្ដល់ជំនួយ និងធានាសម្របសម្រួលដល់ដំណើរទស្សនកិច្ចរបស់ប្រេសិតពិសេសប្រធានអាស៊ានឆ្នាំ២០២២ នៅក្នុងប្រទេសមីយ៉ាន់ម៉ា ដើម្បីបានជួបភាគីពាក់ព័ន្ធទាំងអស់ផងដែរ។

ទោះបីជាដំណើរទស្សនកិច្ចនេះ បានហុចផ្លែផ្កាយ៉ាងច្រើនដល់នយោបាយនៅក្នុងតំបន់ និងពិភពលោក ជាពិសេសសម្រាប់មីយ៉ាន់ម៉ាក៏ដោយ ប៉ុន្តែលទ្ធផលនេះហាក់ដូចជាដំណឹងអាក្រក់សម្រាប់ក្រុមប្រឆាំងមួយចំនួន។ តាមបណ្តាញសង្គម Facebook លោក សម រង្ស៉ី បានវាយប្រហារចំពោះជំនួបរវាង សម្តេចតេជោ ហ៊ុន សែន និង លោក មីន អោង ឡាំង។ ដោយឡែកនាយករងអង្គការឃ្លាំមើលសិទ្ធិមនុស្ស អន្តរជាតិយូមែនរ៉ៃត៍ រ៉ច្ឆ (Human Right Watch) ប្រចាំតំបន់អាស៊ី លោក ហ្វីល រ៉ូបឺតសុន (Phil Robertson) បែរជាចាត់ទុកថា ទស្សនកិច្ចនេះគឺការប្រមាថមើលងាយចំពោះពលរដ្ឋមីយ៉ាន់ម៉ាទៅវិញ។

លោកថា ថ្ងៃនេះកម្ពុជា ក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន ជាអគ្គមគ្គុទ្ទេសក៏សន្តិភាពនៃកម្ពុជា បានចេញដំណើរផ្តួចផ្តើមជួយស្វែងរកសន្តិភាពឲ្យប្រទេសនិងប្រជាជនមីយ៉ាន់ម៉ា (ភូមា) ជាប្រទេសសមាជិកក្នុងតំបន់ និងជាប្រជាជនមានចំណងប្រពៃណីប្រវត្តិសាស្ត្រ (ខ្មែរមន ឬមនខ្មែរ) ជាមួយគ្នាតាំងពីជាងមួយពាន់ឆ្នាំមកហើយ !
វាគឺជាមហាកិត្តិយសរបស់ប្រទេស និងប្រជាជនកម្ពុជា ដែលមានមេដឹកនាំដូច សម្តេចតេជោ ហ៊ុន សែន នៅក្នុងប្រវត្តិសាស្ត្រដែលក្រៅពីបានរំដោះអាយុជីវិតប្រជាជនកម្ពុជា ចេញពីរបបខ្មែរក្រហម ផ្តល់សិទ្ធិរស់រៀនមានជីវិតសាជាថ្មី ជូនប្រជាជន ដឹកនាំកសាងសន្តិភាព និងអភិវឌ្ឍន៍ប្រទេសឲ្យមានស្ថេរភាពរួចហើយ សម្តេចតេជោ បានព្យាយាមចែករំលែកដល់ពិភពលោក​ ពីនយោបាយឈ្នះឈ្នះ ដែលនាំកម្ពុជាឲ្យបញ្ចប់បានទាំងស្រុងនូវសង្គ្រាមស៊ីវិល ប្រជាជនបានរស់នៅស្គាល់រស់ជាតិសន្តិភាព ពិតប្រាកដដែលគ្មានសង្គ្រាមជាង ២ ទសវត្សមកនេះ ! ហើយពេលនេះ បានបោះជំហ៊ានចេញទៅជួយប្រទេសជិតខាង ក្នុងតំបន់ដើម្បីជួយស្វែងរកសន្តិភាព ជូនប្រទេសនិងប្រជាជនមីយ៉ាន់ម៉ា (ភូមា) ថែមទៀត ។
កាយវិការស្រលាញ់សន្តិភាពនិយម ស្រលាញ់សាច់ឈាមមនុស្សជាតិនិយមរបស់ សម្តេចតេជោ ហ៊ុន សែន នាពេលនេះ បានឲ្យយើងនឹកដល់ ព្រះបាទជ័យវរ្ម័នទី ៧ នៃអាណាចក្រខ្មែរសម័យអង្គរ ដែលកាលណោះ ក្រៅពីព្រះអង្គបានរំដោះនគរខ្មែរពីភាពវឹកវរ កសាងសន្តិភាពបញ្ចប់ជម្លោះខ្មែរនិងខ្មែរ ហើយកសាងអភិវឌ្ឍន៍នគរខ្មែរឲ្យក្លាយជាមហាអាណាចក្រដ៏ល្បាញល្បីរួចហើយ ព្រះអង្គបានបោះជំហ៊ានទៅជួយនគរចម្ប៉ា ដែលជានគរជិតខាងក្នុងតំបន់ឲ្យមានសន្តិភាពដូចគ្នា ! ។

លោកបានបន្ថែមទៀតថា នេះមិនមែនជាការចៃដន្យ ឬជាការលើកបញ្ជោរទេដែល សម្តេច តេជោ ហ៊ុន សែន នៃកម្ពុជាបច្ចុប្បន្នលោកមានចក្ខុវិស័យ ដឹកនាំដូចគ្នានឹងព្រះបាទជ័យវរ្ម័នទី ៧ នៃអាណាចក្រខ្មែរកាលពីសម័យអង្គរ ! តែគឺជាសច្ចៈភាពប្រវត្តិសាស្ត្រដែលកូនខ្មែរគ្រប់គ្នា យើងត្រូវតែទទួលយកការពិតនិងមានមោទនៈភាព ដែលយើងមានមេដឹកនាំដ៏អស្ចារ្យ !
ចំពោះក្រុមអ្នកដែលចង់ឲ្យមនុស្សស្លាប់ដោយអត់ស្បៀងអាហារ ឈឺដាច់ពោះស្លាប់អត់មានថ្នាំសង្កូវព្យាបាលនោះគឺ ពួកគេប្រឆាំងនឹងការផ្តល់ជំនួយទៅឲ្យប្រទេសមីយ៉ាន់ម៉ាដើម្បីជួយប្រជាជនមីយ៉ាន់ម៉ា… ហើយអ្នកណាដែលប្រឆាំងនិងបទឈប់បា.ញ់គ្នា គឺអ្នកនោះប៉ុនប៉ងចង់មនុស្សស្លា.ប់ និងបាត់បង់សន្តិភាព បាត់បង់ស្ថេរភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ា ៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី

×