Monday, December 22, 2025

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

គណបក្សខ្មែររួបរួមជាតិ ធ្វើសមាជវិសាមញ្ញ រៀបចំរចនាសម្ព័ន្ធ ក្បាលម៉ាស៊ីនដឹកនាំ នៅថ្ងៃទី២៥ មករា

ភ្នំពេញ ៖ បន្ទាប់ពីមានថ្នាក់ដឹកនាំគណបក្សនយោបាយមួយចំនួន បានមកចូលរួម ជាមួយគណបក្សខ្មែររួបរួមជាតិ គឺគណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ បានកោះប្រជុំបន្ទាន់មួយ កាលពីថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ដើម្បីរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ និងកែសម្រួលលក្ខន្តិកៈមួយចំនួន និងបានកំណត់យកនៅថ្ងៃទី២៥ ខែមករា ខាងមុខនេះ ធ្វើសមាជវិសាមញ្ញ។

ឯកឧត្តម ញឹក ប៊ុនឆៃ ប្រធានគណបក្សខ្មែររួបរួមជាតិ បានមានប្រសាសន៍បន្ទាប់ពីចប់កិច្ចប្រជុំថា គណៈកម្មាធិការអចិន្ត្រៃយ៍គណបក្សខ្មែររួបរួមជាតិ ដោយមានការចាំបាច់ បានប្រជុំកាលពីព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានប្រជុំសម្រេចលើចំណុចសំខាន់ៗមួយចំនួនរួមមានៈ ទី១. សម្រេចយកថ្ងៃទី២៥ ខែមករា ឆ្នាំ២២២ ធ្វើសមាជវិសាមញ្ញគណបក្សខ្មែររួបរួមជាតិ ដើម្បីសម្រេចអនុម័តទៅ លើគោលនយោបាយថ្មីដែលបានបំពេញបន្ថែម ទៅលើគោលនយោបាយចាស់ឲ្យស្របទៅតាមស្ថានការណ៍។ ទី២. ការកែសម្រួលលក្ខន្តិកៈគណបក្សមួយចំនួន។ ទី៣. ការសម្រេច ទៅលើរចនាសម្ព័ន្ធក្បាលម៉ាស៊ីនដឹកនាំ ដែលត្រូវមានការកែសម្រួល និងបំពេញបន្ថែមនូវរចនាសម្ព័ន្ធ។


សូមជម្រាបថា ការធ្វើសមាជវិសាមញ្ញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២២ ខាងមុខនេះ គឺធ្វើតែមួយព្រឹកទេ។ ចំណែកនៅពេលរសៀល គឺធ្វើពិធីបួងសួងសុំសេចក្តីសុខសប្បាយ សុំជ័យជំនះដល់គណបក្សខ្មែររួបរួមជាតិ៕ រក្សាសិទ្ធិដោយ ៖ ចេស្តារ

×