បាត់ដំបង ៖ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានប្រកាសថា សម្តេចបានបញ្ជាឱ្យទិញវ៉ាក់សាំងចំនួន ៥ លានដូសបន្ថែមទៀត ខណៈក្នុងឃ្លាំងសល់ប្រមាណ ១០លានដូស។ ការបញ្ជាទិញនេះ ដើម្បីធានាថា ពលរដ្ឋមានវ៉ាក់សាំងគ្រប់គ្រាន់ សម្រាប់ការចាក់ដូសជំរុញ។
ជាមួយគ្នានេះដែរសម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់តួអង្គពាក់ព័ន្ធ ព្រមទាំងប្រជាពលរដ្ឋ ដែលអនុវត្តន៍តាមការអំពាវនាវ របស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំង និងអនុវត្តវិធានាការនានា តាមការដាក់ចេញរបស់រាជរដ្ឋាភិបាល។

សម្តេចតេជោ ហ៊ុន សែន ក៏បានអំពាវនាវឱ្ប្រជាពលរដ្ឋបន្តចាក់វ៉ាក់សាំងដូសជំរុញ ដូសទី៤។
សូមជម្រាបថាះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងដូច្នេះ នៅក្នុងពិធីបើកសម្ពោធឱ្យប្រើប្រាស់ ជាផ្លូវការ ផ្លូវជាតិលេខ៥ កាលពីថ្ងៃទី១០ខែមករាឆ្នាំ២០២២៕ រក្សាសិទ្ធិដោយ ៖ សុភក្រ្តា

