ស្នាអាចត្រូវបានប្រើប្រាស់នៅក្នុងវិធីផ្សេងៗជាច្រើន ។ ហើយនៅក្នុងករណីនេះផងដែរ ឪពុកម្នាក់នៅក្នុងប្រទេសវៀតណាម បានប្រើប្រាស់អាវុធបុរាណមួយនេះ ដើម្បីដកឆ្មេញកូនប្រុសរបស់គាត់បានយ៉ាងល្អប្រសើរ ដោយគ្មានគ្រោះថ្នាក់អ្វីនោះទេ ។
នៅក្នុងខ្សែវីដេអូកត់ត្រានៅក្នុងខេត្ត Lao Cai ប្រទេសវៀតណាម ឪពុកម្នាក់ត្រូវបានឃើញជួយកូនប្រុសរបស់គាត់ តាមរយៈចងខ្សែពីស្នា ទៅទាក់នឹងឆ្មេញរង្គើខ្លាំងរបស់វា ។
ដោយមានការណែនាំពីឪពុករបស់គេ ក្មេងដ៏ក្លាហាននេះ បានទាញកេះគន្លឹះបាញ់ដោយខ្លួនឯង ធ្វើឲ្យខ្សែស្នាបាញ់ទៅមុខ និងទាញដករំលើងឆ្មេញពីមាត់របស់គេ ដោយជោគជ័យ ។
ឪពុករូបនោះបាននិយាយថា៖ «នេះជាវិធីដ៏អស្ចារ្យមួយ ក្នុងការដកឆ្មេញកូនប្រុសរបស់ខ្ញុំ» ៕ ចន្ទី