Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤២៣,៩៨ លានរៀលកាលពីថ្ងៃចន្ទ

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ មានការកើនឡើងខ្ពស់ជាងគេសម្រាប់ថ្ងៃចន្ទដើមសប្តាហ៍នេះ ចំនួន ៦០រៀល ដល់ ១៤.៨៤០ រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនផេសថិក មានកំណើនខ្ពស់បន្ទាប់ ៣០រៀល ដល់ ៣.១២០រៀល ហើយភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ វិញកើនឡើង ១០រៀល ដល់ ២.០៨០រៀល។ ផ្ទុយមកវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ និងភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានធ្លាក់ចុះ ៤០រៀលដូចគ្នា។

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤២៣,៩៨ លានរៀល ហើយតម្លៃជួញដូររបស់ទីផ្សារកំណើនវិញមានចំនួន ២៣,៦៩លានរៀល។ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ ០,០៤ភាគរយ មកត្រឹម ៤៦៧,៤៨ពិន្ទុ៕

×