រឿងរ៉ាវស្រ្តី ជាពិសេសនារីក្មេងៗ ឡើងទៅកាន់ស្ពាយជ្រោយចង្វា ដើម្បីប៉ុនប៉ងលោតទឹកសម្លាប់ខ្លួន ឃើញថាបានក្លាយជាទំនោរទន់ដ៏ពេញនិយម ក្នុងមួយរយៈពេលចុងក្រោយនេះ។ តែទោះយ៉ាងណា ការឡើងទៅលើស្ពានជ្រោយចង្វាររបស់នារីក្មេងៗទាំងនោះ ត្រូវបានគេសន្មត់ថា ជាការបានចិត្ត ស៊ីជោរតាមៗគ្នា ដើម្បីឲ្យគេលួងប៉ុណ្ណោះ។
តែដោយឡែក ស្រ្តីម្នាក់នេះវិញ ក៏អាចនិយាយបានថា មិនខុសពីស្ទៃល៍ក្មេងៗនោះដែរ ខណៈត្រូវបានគេប្រទះឃើញបានដោះស្បែកជើង ឡើងផ្លោះបង្កាន់ស្ពានមុនីវង្សថ្មី ឈរយ៉ាងសង្ហា កាលពីវេលាម៉ោង៣ និង១៥នាទីរសៀល ថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ ប៉ុន្តែ គ្រាន់តែជាការគំរាមលោតប៉ុណ្ណោះ។
បើតាមប្រភពបានឲ្យដឹងថា ស្រ្តីរូបនេះ ទំនងមានសតិមិនល្អ និងបានផឹកស្រាស្រវឹង ក៏មកឡើងលើស្ពាន ចង់លោតទឹកសម្លាប់ខ្លួន។ ក្រោយពីបានឃើញហួសចិត្តពេក អ្នកលេងបណ្តាញសង្គម បានលើកឡើងគួរឲ្យអស់សំណើចថា៖ កំហុសគ្រប់យ៉ាងមកពីស្រា, សុរាមេរីយ៍យក្ស យក្សសុីស្វាតែមនុស្សចូលចិត្តតែផឹកស្រា ដល់ស្រវឹងកាលណាចង់ហែលទឹកទន្លេ, គេលួងតាស្រីស្អាតទេមីង សូមព្យាយាមម្ដងទៀតនៅពេលក្រោយ, ដំបូងគិតថាទៅលោតដើម្បីអោយគេលួង ដល់អត់មានអាណាលួងអាញ់អត់លោត,…៕ រក្សាសិទ្ធិដោយ៖ លឹមហុង


