Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនបញ្ជាឱ្យផ្អាកជើងហោះហើរពីអាម៉េរិកមួយចំនួន បន្ទាប់ពីមានការកើនឡើងនូវករណីឆ្លងកូវីដ១៩ បប្លែងថ្មីច្រើន

ក្រុងប៉េកាំង និយតករអាកាសចរស៊ីវីលរបស់ប្រទេសចិន បានបញ្ជាឱ្យលុបចោលជើងហោះហើរដែលបានគ្រោងទុកជាង 60 ពីសហរដ្ឋអាម៉េរិកក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ បន្ទាប់ពីអ្នកដំណើរជាច្រើនបានធ្វើតេស្តរកឃើញវិជ្ជមានកូវីដ១៩ បន្ទាប់ពីបានមកដល់ប្រទេសចិន។

រដ្ឋបាលអាកាសចរស៊ីវិលនៃប្រទេសចិន (CAAC) បានបញ្ជាដាច់ណាត់ឲ្យលុបចោលជើងហោះហើរសរុបចំនួន ២២ ជើងហោះហើររបស់ក្រុមហ៊ុនអាកាសចរអាម៉េរិកមកកាន់ទីក្រុងសៀងហៃ ក្រោមច្បាប់នៃការរាតត្បាតនៃជំងឺកូវីដ-១៩ របស់ខ្លួន។ ក្នុងនោះ ជើងយន្តហោះ ១០ របស់ក្រុមហ៊ុនអាកាសចរណ៍ Delta Air Lines ០៦ មកពីក្រុមហ៊ុន United Airlines និង ០៦ជើង American Airlines។

ក្រុមហ៊ុន Delta បាននិយាយថា ខ្លួនបានលុបចោលជើងហោះហើរពីទីក្រុង Detroit ទៅកាន់ទីក្រុង Shanghai កាលពីថ្ងៃសុក្រសប្តាហ៍មុន និងសម្រាប់ថ្ងៃទី ១៤ ខែមករា ដោយសារច្បាប់របស់ចិនដែលតម្រូវឱ្យ “ក្រុមហ៊ុនដឹកជញ្ជូនដែលរងផលប៉ះពាល់ទាំងអស់” ដែលអ្នកដំណើររបស់ពួកគេបានធ្វើតេស្តរកឃើញវិជ្ជមានជំងឺកូវីដ១៩ “ដើម្បីលុបចោលសេវាកម្មជើងហោះហើរក្នុងប្រទេសចិនមួយចំនួន” ។

រដ្ឋបាលអាកាសចរស៊ីវិលនៃប្រទេសចិន (CAAC) បាននិយាយកាលពីថ្ងៃអង្គារថា ខ្លួននឹងលុបចោលជើងហោះហើរ Delta ចំនួនពីរទៀតពីទីក្រុង Detroit ទៅកាន់ Shanghai និងជើងហោះហើរ Delta ចំនួន ៦ ផ្សេងទៀតពី Seattle ទៅ Shanghai ចាប់ពីសប្តាហ៍ក្រោយ ដែលនាំមកនូវការលុបចោលសរុបដល់១០ សម្រាប់ក្រុមហ៊ុនអាកាសចរណ៍។

និយតករក៏បានលុបចោលជើងហោះហើរទៅកាន់សហរដ្ឋអាមេរិកចំនួន ៤២ ផ្សេងទៀត ដែលដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ចិន បន្ទាប់ពីការធ្វើតេស្តវិជ្ជមានកូវីដ១៩។ ភាគច្រើននៃជើងហោះហើរដែលត្រូវបានលុបចោលទាំងនេះ គឺដំណើរការដោយក្រុមហ៊ុនអាកាសចរណ៍ធំបំផុតទាំងបីរបស់ប្រទេសចិន នេះបើយោងតាមការចុះផ្សាយរបស់ Reuters ពីការផ្អាកជើងហោះហើរសម្រាប់ឆ្នាំថ្មី។

សហរដ្ឋអាមេរិកកំពុងប្រឈមមុខនឹងការកើនឡើងនៃការឆ្លងវីរុសកូវីដបប្លែងថ្មីអូមីក្រុង ហើយកាលពីថ្ងៃចន្ទមានមនុស្ស ១៣២,៦៤៦នាក់កំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យ ដែលលើសពីកំណត់ត្រាចំនួន ១៣២,០៥១ ដែលបានកត់ត្រានៅក្នុងខែមករា ឆ្នាំ ២០២១។ ជាមធ្យមរយៈពេលប្រាំពីរថ្ងៃ ករណីឆ្លងកូវីដ១៩ថ្មី បានកើនឡើងទ្វេដងក្នុងរយៈពេល ១០ ថ្ងៃចុងក្រោយដល់ ៧០២.០០០៕ ប្រភព៖ រ័យទ័រ

×