Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារជាតិ នៃ កម្ពុជា ធ្វើបច្ចុប្បន្នកម្មសេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីជំរុញការទូទាត់តាមប្រព័ន្ធអេឡិចត្រូនិកឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់

ធនាគារជាតិ នៃ កម្ពុជា បានជូនដំណឹងដល់ក្រសួង ស្ថាប័នរដ្ឋ និងគ្រឹះស្ថានធនាគារ​ និងហិរញ្ញវត្ថុ ដែលប្រើប្រាស់សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក ជ្រាបថា ធនាគារជាតិ នៃ កម្ពុជា បានធ្វើបច្ចុប្បន្នកម្មសេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (Online Banking System – OBS)  រួមទាំងលក្ខខណ្ឌ និងខចែង ស្តពីការប្រើប្រាស់សេវានេះ។

សេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (Online Banking System – OBS)គឺបង្កើតឡើងក្នុងគោលបំណងជំរុញការទូទាត់ជាអេឡិចត្រូនិកឲ្យកាន់តែទូលំទូលាយ និងមានប្រសិទ្ធភាព សម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ។

បច្ចុប្បន្នកម្មសេវាធនាគារតាមប្រព័ន្ធអេឡិចត្រូនិក (OBS)  នឹងអនុញ្ញាតឲ្យធ្វើប្រតិបត្តិការផ្ទេរប្រាក់បន្ថែម រវាងគណនីចរន្តរបស់អ្នកទទួលសេវាតែមួយ នៅស្នាក់ការកណ្តាលធនាគារជាតិនៃកម្ពុជា និងនៅសាខាធនាគារជាតិនៃកម្ពុជា រាជធានី ខេត្ត និងប្រតិបត្តិការផ្ទេរប្រាក់ រវាងគណនីចរន្តរបស់អ្នកទទួលសេវា នៅសាខាធនាគារជាតិ​នៃកម្ពុជា​រាជធានី ខេត្ត​ ក្នុងខេត្តនីមួយៗ៕

×