នេះជារឿងដ៏ភ្ញាក់ផ្អើល និងស្ទើរតែមិនគួរឲ្យជឿ គ្រាដែលបុរសចិត្តធម៌ម្នាក់ បានលះបង់អាវ «ប្រគល់» ជូនស្រ្តីវ័យក្មេងម្នាក់ដែលមានបញ្ហាស្មារតីប្រៀបដូចមនុស្សឆ្កួតទៅហើយ ដែលកំពុងដើរអាក្រាតកាយពាសវាលពាសកាល នៅក្នុងតំបន់ទេសចរណ៍។
បុរសខាងលើបានប្រាប់ថា គាត់មានឈ្មោះ នី សាវុធ ត្រូវជាប្អូនប្រុសបង្កើតរបស់តារាចម្រៀងលោក នី សាលឿន និងទើបតែធ្វើដំណើរពីប្រទេសកាណាដា មកលេងប្រទេសកម្ពុជា កាលពីពេលថ្មីៗ។ ប៉ុន្តែ នៅថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ខណៈកំពុងដើរលេងកម្សាន្ត ចៃដន្យ គាត់ក៏បានប្រទះឃើញនារីវ័យក្មេងម្នាក់ កំពុងដើរអាក្រាតកាយ ដែលឃើញហើយគួរឲ្យស្លុតចិត្តណាស់។
ដោយសារតែឃើញហាក់មិនសមរម្យ នឹងភ្នែកភ្ញៀវទេសចរ គាត់ក៏បានដោះអាវរបស់គាត់ ទៅគ្របពាក់ឲ្យនាង ដើម្បីបទបាំងកេរ្តិ៍ខ្មាស និងព្រមទាំងជូនលុយដល់នាងចំនួន ៤៥ ដុល្លារ ផងដែរ។
តែទន្ទឹមនេះផងដែរ ក៏មានអ្នកស្គាល់បានប្រាប់ថា ស្រ្តីឆ្កួតនេះ គឺខូចណាស់ ដើរតែគប់គេឯងគ្រប់គ្នាហ្នឹង។ តែទោះយ៉ាងណា អំពេីល្អរបស់បុរសរូបនេះគឺពិតជាប្រពៃ និងបានកុសលផលបុណ្យច្រេីនៗ៕ រក្សាសិទ្ធិដោយ៖ លឹម ហុង








